ហួសចិត្ត! អ្នករាយការណ៍ម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែ...


មិុចសិុក៖ ប្រិយមិត្តអ្នកអានច្បាស់ជាឆ្ងល់ណាស់មែនទេ ថាហេតុអ្វីបានជាអ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានបញ្ឍប់ពីការងារ?  វាជារឿងមួយដ៏ហួសចិត្ត ដោយសារតែ នាងបាន

ឲ្យជនរងគ្រោះទឹកជំនន់ លើកបីនាង ដើម្បីកុំឲ្យស្បែកជើងដែលមានតម្លៃថ្លៃរបស់នាងប្រឡាក់ និងសើមទៅវិញ។

ហេតុការណ៍ដ៏ហួសចិត្តនេះ កើតឡើងនៅប្រទេសមិុចស៊ិក ដែលមានអ្នករាយការណ៍ស្រី សញ្ជាតិ មិុចស៊ិកម្នាក់នេះ មានឈ្មោះថា Lydia Cumming ជាបុគ្គលិកបំរើការងារឲ្យក្រុមហ៊ុន

ទូរទស្សន៍មួយឈ្មោះថា Azteca Puebla។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រកន្លងទៅនេះ នៅទីក្រុង Peubla ប្រទេសមិុចស៊ិក បានរងគ្រោះទឹកជំនន់ បណ្តាលឲ្យមានការលិចទឹកនៅតាមដងផ្លូវ ហេតុដូច្នេះហើយទើបធ្វើឲ្យនាង Lydia

ដែលជាអ្នករាយការណ៍ព័ត៌មាន បានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ តែស្របពេលជាមួយគ្នានោះដែរ  រូបនាងត្រូវគេថតបានសកម្មភាព របស់នាង  កំពុងឲ្យជនរងគ្រោះ

ដោយសារទឹកជំនន់ ជួយលើកបីនាង ដើម្បីការពារកុំឲ្យស្បែកជើងមានតម្លៃរបស់នាង ប្រឡាក់នឹងទឹក។ 

បន្ទាប់មករូបភាពនេះ ត្រូវបានចែកចាយតៗគ្នានៅលើអិុនធើណែត ហើយនាងក៏ត្រូវបានគេបញ្ឍប់ពីការងារតែម្តង។​ ក្នុងនោះអ្នកគ្រប់គ្រងរបស់នាង បានសរសេរលើបណ្តាញសង្គម

Twitter ថា «សម្រាប់រឿងដែលបានកើតឡើងថ្មីៗនេះ នាងត្រូវបានបញ្ឍប់ពីការងារ ដោយសារតែសកម្មភាពមួយនេះ មិនអាចទទួលយកបាន» 

គួរបញ្ជាក់ផងដែរ អ្នករាយការណ៍ព័ត៌មានស្រីរូបនេះ ក៏បានចេញមុខអះអាងផងដែរ ដោយយោងតាមទស្សនាវដ្ដី El Pais នាងបាននិយាយថា តាមពិតទៅនាងក៏មិនចង់ដែរ តែជន

រងគ្រោះទេ ដែលចង់ជួយនាង ហើយនាងគួរតែបដិសេធភ្លាមៗដែរ ប៉ុន្តែវាហាក់បីដូចជាមិនសមរម្យពេក ប្រសិនបើនាងបដិសេធបំណងល្អរបស់ពួកគេ។

ទាក់ទងនឹងរូបថតរបស់នាង  ត្រូវគេថតបាន ហើយបង្ហោះចែកចាយក្នុងប្រព័ន្ធអិុនធើណេតនោះ គួរបញ្ជាក់ផងដែរថា ទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានគេយកទៅ

កាត់ត ជារូបកំប្លុកកំប្លែង ក្នុងន័យឌឺដងទៀតផង៕

ប្រភព ៖ Metro


Follow Me
Location

Visitor

My Social Channel