ភ្នំពេញ៖ តារាស្រីទើបតែរះឈ្មោះ ខេរ៉ា ហៅណយ បានធ្វើឲ្យមហាជនស្គាល់ច្បាស់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ។ ចំពោះរឿងរ៉ាវរបស់ តារាស្រីវ័យ
ក្មេង ខេរ៉ា ត្រូវបានរងការរិះគន់ពីសំណាក់មហាជន លើពាក្យសម្តីមិនគួប្បី ទៅកាន់ប៉ូលីស និងអ្នកកាសែត។ ប៉ុន្តែទោះជាយ៉ាងណា រូបនាងក៏សុំការអភ័យទោស ចំពោះកាយវិការនិងសម្តី
មិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជនផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើល រូបសម្រស់កញ្ញា ខេរ៉ានេះវិញ ក៏ស្រស់ស្អាត មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ទោះបីរូបនាង ជាតារាក្មេងខ្ចីមួយរូបក៏ដោយ។ បើយោងតាមប្រភពជិតស្និទ្ធ
បានឲ្យដឹងថា កញ្ញា ខេរ៉ា ជាតារាវ័យក្មេង ទើបតែប្រឡូកវិស័យសិល្បៈ ប៉ុណ្ណោះ តែដោយសារសមត្ថភាព និងគួបផ្សំរូបសម្រស់ ស្រាប់តែប៉ុស្តិ៍ទូរទស្សន៍មួយ ហៅនាងថតរឿងភ្លាមតែម្តង
ដែលនេះជាឱកាសដ៏ល្អ ក្នុងការឈោងចាប់តំណែងតួឯកក្នុងពេលខាងមុខ៕
ចង់ដឹងថា តារាស្រីទើបតែពន្លកថ្មី កញ្ញា ខេរ៉ា ស្រស់ស្អាតយ៉ាងណាទៅ តោះមើលរូបថតនាងទាំងអស់គ្នា៖