ប្លែក! នឹងមានតេឡេបញ្ជាទូរទស្សន៍ថ្មី សម្រាប់សត្វឆ្កែ ដោយប្រើក្រញាំជើង


អង់គ្លេស៖ កាលពីពេលថ្មីៗនេះ តេឡេស៊េរីថ្មីសម្រាប់សត្វឆ្កែចិញ្ចឹម ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតចំណីអាហារសត្វចិញ្ចឹម Wagg និងអ្នកជំនាញជាច្រើនរូបទៀត មកពី

សាកលវិទ្យាល័យ University of Central Lancashire ដែលវានឹង ក្លាយជាឧបករណ៍ពេញលក្ខណៈមួយ។

យោងតាមពាក្យសមី្តរបស់ក្រុមហ៊ុន Wagg បានបង្ហាញឲ្យដឹងថា ឧបករណ៍នេះ ត្រូវបានធ្វើឡើង ពីសារធាតុបា្លស្ទិកមិនជ្រាបទឹក និងស្វិតម្យ៉ាង ហើយបានកែច្នៃម៉ូត ដែលមានប៉ូតុង

ចុច ក្រញាំជើងឆែ្កផងដែរ។ លើសពីនេះទៀតដែរ ក្រុមហ៊ុន Wagg បានបន្តថា ឧបករណ៍នេះ មានប៉ូតុងចុចធំៗ និងមានផ្ទៃមុខលេចឡើងធំ ដែលផ្ដល់ភាពងាយស្រួលដល់សត្វឆ្កែ

ក្នុងការបញ្ជាប្តូរកម្មវិធីទូរទស្សន៍។

យ៉ាងណាមិញ លោក Douglas ដែលជាអ្នកស្រាវជ្រាវពីការទំនាក់ទំនងរវាងកុំព្យូទ័រ និងសត្វ បានប្រាប់ឲ្យដឹងថា ឥលូវនេះ ជាមធ្យមសត្វឆ្កែ មើលទូរទស្សន៍បានច្រើនជាង៩ម៉ោងក្នុង

១សបា្តហ៍ ដែលការមើលទូរទស្សន៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុង​ជីវិត សត្វឆ្កែ។

នេះតាមរយៈសារព័ត៌មានបានឲ្យដឹងទៀតថា អ្នកជំនាញកំពុងតែសិក្សាបនែ្ថម អំពីដំណើរការរបស់ប៊ូតុង ពណ៌ និងសម្លេងរបស់ឧបករណ៍បញ្ជា ហើយក្រោយពីការវិភាគ ខាងក្រុមហ៊ុន

Wagg នឹងធើ្វការចរចាជាមួយ ក្រុមហ៊ុនអ្នកជំនាញបចេ្ចកវិទ្យា ដើម្បីដាក់បញ្ចូលនូវមុខងារ ពេញលេញ នៃតេឡេបញ្ជា ក្នុងការផ្ដល់ភាពងាយស្រួលដល់សត្វឆ្កែ។

ដូច្នេះមានន័យថា តទៅមុខទៀត មនុស្សគ្រប់រូបពិតជាមានដៃគូប្រជែងក្នុងការចុចបញ្ជាមើលទូរទស្សន៍។ មួយវិញទៀត ម្ចាស់សត្វឆ្កែចិញ្ចឹមមួយចំនួន នឹងមិនមានអារម្មណ៍រអៀសខ្លួន

នៅពេលដែលទុកសត្វឆ្កែនៅក្នុងផ្ទះតែម្នាក់ឯង ដែលអាចឲ្យពួកគេវាមើលទូរទស្សន៍បាន យ៉ាងស្ងប់ចិត្ដ៕

ប្រភព ៖ Mirror


Follow Me
Location

Visitor

My Social Channel