វិធីសាស្ត្រ ជួយឲ្យកូនៗ យកចិត្តទុកដាក់ ស្តាប់សំដី ឪពុកម្តាយ


ជាក់ស្តែង កូនៗរបស់អ្នកមានរឿងជាច្រើន ដែលផ្ទុកនៅក្នុងចិត្តគំនិតរបស់ពួកគេ។ ពួកគេខ្វល់ខ្វាយពី ការរៀនសូត្រ ការលេងហ្គេម រហូតដល់ធំបន្តិច ក៏ត្រូវទិដ្ឋភាពសង្គមខាងក្រៅ

អូសទាញ។ ហេតុនេះ ពួកគេប្រាកដជាមិនសូវចាប់អារម្មណ៍នឹង ឪពុកម្តាយប៉ុន្មានទេ បណ្តាលឲ្យ ពួកគេខ្វះការគោរពកោតខ្លាច និងមិនយកចិត្តទុកដាក់សំដីរបស់អ្នកឡើយ។

ការត្រងត្រប់ស្តាប់សំដី របស់ឪពុកម្តាយ មានន័យថា កូនៗរៀនចេះសហការ និងរៀនចេះទទួលខុសត្រូវលើទង្វើរបស់ពូកគេ។ ពេលនេះ ឪពុកម្តាយគ្រប់រូប អាចទាញការយកចិត្តទុក

ដាក់ពីកូនៗ ដោយមិនចាំបាច់ ស្តីឲ្យ ស្រែកសំឡុត ឬបំភិតបំភ័យទៀតទេ ដោយគ្រាន់តែអនុវត្តតាមវិធីសាស្ត្រមួយចំនូនខាងក្រោមនេះ ៖ 

១. ដើរតួនាទីដូចជាគ្រូបង្រៀនម្នាក់

គ្រូបង្រៀន គឺជាអ្នកផ្តល់ជំនួយ ចិត្តទូលាយ និងពោរពេញដោយមនោសញ្ចេតនា។ ក្នុងនាមជា ឪពុកម្តាយក៏ដូច្នោះដែរ។ អ្នកត្រូវតែចេះណែនាំ ដំណើរផ្លូវរបស់ពួកគេ ក្នុងជីវិត អ្វីស

អ្វីខ្មៅ។ ជាពិសេស ត្រូវចេះនិយាយកែប្រែ នៅពេលដែលកូនៗប្រព្រឹត្តកំហុស។ ច្បាស់ណាស់ថា កូនៗរបស់អ្នក នឹងចូលចិត្តចំណាយពេល មកស្តាប់អ្នកនិយាយណែនាំជាមិនខាន។

២. កុំនិយាយអ្វីឲ្យសោះ ទាល់តែកូនៗយកចិត្តទុកដាក់ស្តាប់

អ្នកត្រូវប្រាកដថា ពួកគេកំពុងស្តាប់អ្នកនិយាយ មិនមែននិយាយតែឯងពេញបន្ទប់ គ្មានអ្នកចាប់អារម្មណ៍នោះទេ។ ផ្ទុយទៅវិញ អ្នកគួរព្យាយាមទៅជិតកូនរបស់អ្នក រួចឲ្យគេអង្គុយចុះ

ដោយភាពទន់ភ្លន់។ ការស្រាវជ្រាវមួយបាន លើកឡើងថា ឥទ្ធិពលពីការដែលអ្នក និយាយដោយស្រួលជាមួយកូនៗ គឺធ្វើឲ្យពួកគេកាន់តែចង់ស្តាប់សំដីរបស់អ្នក។ បន្ទាប់មក អ្នកត្រូវ

រង់ចាំកូនរបស់អ្នក ក្រឡេកភ្នែកមកមើលអ្នកសិន មុនចាប់ផ្តើមនិយាយ។ ក្នុងករណីកូនរបស់អ្នកមិនប្រសព្វភ្នែកមកអ្នកទេ អ្នកអាចនិយាយថា “តើម៉ាក់អាចនិយាយជាមួយកូនបានទេ?”។

៣. បង្កើតច្បាប់ទម្លាប់ក្នុងផ្ទះ

អ្នកគួរសរសេរច្បាប់ សម្រាប់អនុវត្តក្នុងគ្រួសារ។ ការដែលយើងមានបទបញ្ញត្តិ សម្រាប់អ្នករាល់គ្នាបែបនេះ ធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗ ចេះគោរពគ្នាទៅវិញទៅមក ជាពិសេសកូនៗ

របស់អ្នកតែម្តង។ អ្វីដែលពិសេសនោះ គឺអ្នកអាចបង្កើតទម្លាប់សម្រាប់កូនៗដូចជា មុននឹងចេញពីផ្ទះ ត្រូវដុសសម្អាតធ្មេញ ត្រូវចូលបន្ទប់ទឹកឲ្យរួចរាល់ ត្រូវរៀបចំកាតាប -ល-។ អ្នក

ត្រូវតែបង្ហាញពីអ្វី ដែលកូនៗអ្នកត្រូវធ្វើ តាមរយៈកាលវិភាគ ដើម្បីកាន់តែមានភាពងាយស្រួល។ ជារៀងរាល់ព្រឹកអ្នកគ្រាន់តែ និយាយថា “មុនចេញពីផ្ទះ ត្រូវធ្វើអ្វីខ្លះ? ទៅមើលកាល

វិភាគទៅមើល”។ ច្បាស់ណាស់ ពួកគេនឹងមានទំនួលខុសត្រូវសម្រាប់ខ្លួនឯង មិនចាំបាច់ឲ្យអ្នកទៅពិបាករាល់ពេលទៀតទេ។

៤. ព្យាយាមកុំច្រឡោតខឹង

ប្រសិនបើអ្នកប្រើអារម្មណ៍ មួរម៉ៅទៅ និយាយជាមួយកូនរបស់អ្នកនោះ ពួកគេក៏ទទួលរងនូវអារម្មណ៍ មិនល្អដូចគ្នា។ មិនថាពួកគេ តមាត់មកអ្នកវិញ ឬដើរចេញនោះទេ ពួកគេនឹងមិន

ចង់ស្តាប់សំដីរបស់អ្នកទៀតឡើយ ព្រោះពួកគេខ្លាចទទួលរងអារម្មណ៍មិនល្អពីអ្នក នៅពេលក្រោយៗទៀត។ បែបនេះ ក៏កាន់តែធ្វើឲ្យអ្នកខឹងថែមទៀតជាមិនខាន។ ហេតុនេះ ជំនួស

អារម្មណ៍ក្រេវក្រោធរបស់អ្នក ដោយដកដង្ហើមវែងៗចេញមក រួចនិយាយទៅកាន់កូនៗដោយអារម្មណ៍ស្ងប់ ទើបជាការប្រសើរ។ 

៥. អាចជឿទុកចិត្តបាន

តើអ្នកតែងតែធ្វើតាម រាល់អ្វីដែលអ្នកនិយាយទៅកាន់កូនៗដែរទេ? ដូចជា “ម៉ាក់នឹងទិញនំឲ្យពេលត្រលប់មកវិញ” “ញ៉ាំបាយឲ្យអស់សិន ទើបឲ្យញ៉ាំនំ” “ស្អែកទើបអនុញ្ញាតឲ្យមើល

ទូរទស្សន៍” ជាដើម ដែលស្តាប់ទៅគឺជាការសន្យារបស់អ្នកទៅកាន់កូនៗ  ប៉ុន្តែចុងក្រោយអ្នក អ្នកបែរជាភ្លេចអស់ ដោយសារតែរវល់នេះ រវល់នោះ។ ហេតុនេះ ការមិនគោរពតាមពាក្យ

សន្យា ធ្វើឲ្យប៉ះពាល់ដល់ ការជឿទុកចិត្ត ដែលជាលទ្ធផល ពួកគេនឹងមិនចង់ស្តាប់អ្វី ដែលអ្នកនិយាយជាមួយពួកគេទៀតនោះទេ។

៦. ភាពស្មោះត្រង់

តើអ្នកឧស្សាហ៍និយាយកុហក កូនរបស់អ្នកដែរឬទេ? ឪពុកម្តាយភាគច្រើន តែងតែ និយាយប្រាប់កូនថា “ចាំថ្ងៃក្រោយ ចាំមកទិញ” “ឥលូវនេះ ម៉ាក់អស់លុយពីកាបូបហើយ” “ហាង

នោះបិទហើយ” ការកុហក ម្តងបន្តិចៗ ទាំងនេះនឹងកើនឡើងក្នុងការគិតរបស់ពួកគេ កាន់តែច្រើន។ ខួរក្បាល របស់ក្មេងៗ នឹងវិវត្តថាឪពុកម្តាយរបស់ខ្លួន មិនសូវនិយាយពាក្យពិតទេ។

ហេតុនេះ ពួកគេនឹងមិនចង់ចងចាំស្តាប់ សំដីរបស់អ្នកតទៀតឡើយ។

៧. ស្តាប់កូនៗនិយាយវិញម្តង

នៅពេលដែលអ្នក កំពុងរវល់ តែកូនៗរបស់អ្នករត់មកនិយាយរឿងរបស់ពួកគេ នៅឯសាលាឲ្យអ្នកស្តាប់។ តើអ្នកនឹងធ្វើយ៉ាងណា? ប្រសិនបើអ្នកពិតជាចង់ឲ្យកូនរបស់អ្នក ស្តាប់សំដី

របស់អ្នកមែននោះ អ្នកត្រូវតែបញ្ឈប់សកម្មភាពរបស់អ្នកមួយភ្លែត រួចបែរមកស្តាប់កូនរបស់អ្នកនិយាយជាមុនសិន។  ចំណាយពេលត្រឹមតែ ២ ទៅ ៣ នាទីស្តាប់កូនរបស់អ្នក មិនធ្វើ

ឲ្យយូរការងាររបស់អ្នកនោះទេ។  ដឹងទេថាការដែលអ្នកចូលចិត្តស្តាប់ពួកគេនិយាយតាំងពីតូចៗនោះ  ធ្វើឲ្យពួកគេចូលចិត្តមកពិភាក្សារឿងផ្សេងៗជាមួយអ្នក ទោះបីជាពួកគេក្លាយជា

យុវវ័យហើយក៏ដោយ។

៨. លេងជាមួយកូន

ឪពុកម្តាយ គួរចំណាយពេលលេងកំសាន្តជាមួយកូន ជាពិសេសសកម្មភាពខាងក្រៅផ្ទះ (ជិះកង់ ជាដើម) ដើម្បីទាញយកចំណាប់អារម្មណ៍ពួកគេឲ្យចូលចិត្តនិយាយជាមួយយើង។

ដូចដែលបានលើកឡើងពីខាងលើ ប្រសិនបើអ្នកចង់ឲ្យពួកគេស្តាប់អ្នក អ្នកក៏ត្រូវស្តាប់ពួកគេវិញដែរ។ អ្នកអាចសង្កេតមើលថា កូនៗរបស់អ្នកចូលចិត្តធ្វើអ្វី ចូលចិត្តល្បែងលេង ឬ

ប្រភេទសៀវភៅអ្វី រួចចូលរួមជាមួយពួកគេ ដើម្បីបង្កើនទំនាក់ទំនងការនិយាយ ជាមួយគ្នាទៅវិញទៅមក ឲ្យបានយ៉ាងរលូន៕

ប្រភព៖ Aha! Parenting | Lifehack | PsychCentral


Follow Me
Location

Visitor

My Social Channel