ទីបំផុត G-devith បានទៅដល់កន្លែង ដែលគាត់ប្រាថ្នាហើយ


កូរ៉េខាងត្បូង៖ គ្រប់បណ្តាអ្នកដែលគាំទ្រ តារាចម្រៀងរ៉េប ព្រមទាំងជាអ្នកនិពន្ធវ័យក្មេង លោក G-devith ឬឈ្មោះពិតថា ងួន ចាន់ដេវីត ប្រាកដជាដឹងហើយថា ក្តីស្រមៃដ៏ធំបំផុត

របស់គាត់ជាអ្វី ហើយ Idol និមិត្តរូប ក្នុងចិត្តតែមួយគ្មាន២ របស់លោកជាអ្នកណា។

ជាការពិតណាស់ តាមពិតទៅនិមិត្តរូបរបស់លោក គឺ G-Dragon ដែលជាកំពូលតារារ៉េប និងជាមេក្រុមចម្រៀងបុរស Big Bang ដែលល្បីបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង។ ចំណែក

ឯកន្លែងដែលលោកប្រាថ្នាគឺ ផលិតកម្ម YG Entertainment នោះឯង។ ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះលោកបានសម្រេចក្តីប្រាថ្នារបស់លោក បានបន្តិចម្តងៗហើយ បើយោងតាម

បណ្តាញសង្គមហ៊្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អ្នកគាំទ្រជាច្រើនសង្គេតឃើញថា លោកបានបង្ហោះរូបភាព២សន្លឹក ថតSelfie នៅមុខអគារ ផលិតកម្ម YG ដោយលោកបានសរសេរ

ថា៖ “My Dream Come True #YGBUILDING YG” 

ដោយឡែក រំលឹកព័ត៌មានលើកមុនផងដែរថា ប្រិយមិត្តដូចជាបានជ្រាបរួចមកហើយថា ស្ថានភាពសុខភាពរបស់តារាចម្រៀងស្រី ពេជ្រ សោភា មិនសូវជាល្អប៉ុន្មាននោះទេ តែរូប

នាងតែងព្យាយាមបំពេញបំណងទៅកាន់អ្នកគាំទ្រជានិច្ច។

អ្នកនាង ពេជ្រ សោភា និងលោក ដេវីត បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រគំតន្រ្តីមួយឈ្មោះថា Dream Concert នៅទីក្រុងអាន់សាន។ ចំពោះវត្ត

មានរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រនៅឯកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា រូបនាងអាចមកចូលរួមបាននោះទេ ដោយសារតែមានជម្ងឺដ៏កាចសាហាវ

តាមព្យាបាទរូបនាងឥតឈប់ឈរ។

ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏មិនបានធ្វើឲ្យ អ្នកគាំទ្រអស់សង្ឃឹមនោះដែរ រូបនាងនៅតែឡើងច្រៀង និងបញ្ចេញស្នាមញញឹមជាធម្មតា ថ្វីបើរូបនាងត្រូវស្ពាយថ្នាំពេទ្យ

ទៅតាមខ្លួនក៏ដោយ។ មិនតែប៉ុណ្ណោះ នៅក្នុងការប្រគំតន្រ្តី នៅប្រទេសកូរ៉េនោះ រូបនាងក៏បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងស្ទាយសក់ពណ៌ស្វាយ ដែលជួយលើកសម្រស់

នាង បានមួយកម្រិតទៀត៕ 


Follow Me
Location

Visitor

My Social Channel