មិនគួរឲ្យជឿ! ក្មេងស្រីម្នាក់នេះ មានស្រមោចមួយពាន់ក្បាល នៅក្នុងត្រចៀក លទ្ធផលចុងក្រោយ… (មានវីដេអូ)


ឥណ្ឌា៖ ជារឿងដែលមិនគួរឲ្យជឿ ដែលក្មេងស្រីជនជាតិឥណ្ឌាម្នាក់ បែរជាកើតមានសំបុកស្រមោច នៅក្នុងត្រចៀករបស់នាង មួយពាន់ក្បាលទៅវិញ ធ្វើឲ្យក្រុមគ្រួសារ និងគ្រូពេទ្យមាន

ភាពងឿងឆ្ងល់ជាខ្លាំង។

នេះបើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ក្មេងស្រី Shreya Darji អាយុ ១២ឆ្នាំ រស់នៅក្នុងទីក្រុង Deesa រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កើតមានបញ្ហាចម្លែកមួយ

ដោយសារមានស្រមោចចេះតែវារចេញពីត្រចៀករបស់នាងជារៀងរាល់ថ្ងៃ។

បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Jawahar Talsania វ័យ៥៨ឆ្នាំ ឯកទេសខាង ត្រចៀក ច្រមុះ និងបំពង់ក ក្នុងរដ្ឋ Gujarat មានប្រសាសន៍ថា «ពួកយើងបានធ្វើការស្កេន និងថត

តាមបច្ចេកទេសទំនើប MRI និង CT ប៉ុន្តែមិនអាចរកឃើញ ភាពមិនប្រក្រតីណាមួយ បានកើតឡើង នៅក្នុងត្រចៀករបស់នាងឡើយ» ។

ប្រភពបន្តថា អ្នកជំនាញបានព្យាយាមប្រើគ្រប់វិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណា អាចរុកចាប់ស្រមោចជាច្រើនក្បាល ដែលមាននៅក្នុងក្រដាសត្រចៀករបស់ក្មេងស្រីនេះហើយ ៦ខែក្រោយ

មក នាងមានសភាពធម្មតាឡើងវិញ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ ប្រើឧបករណ៍ រុកចាប់ស្រមោចចេញ ចំណាយពេលយ៉ាងយូរកន្លងមកនោះ។

ចំណែកឪពុកក្មេងស្រី Shreya Darji គឺលោក Sanjay Darji វ័យ៤០ឆ្នាំ បច្ចុប្បន្នប្រកបរបរជាជាងជួសជុលទូរទស្សន៍បានឲ្យដឹងថា «ខ្ញុំគិតថា នេះជាព្រះគុណរបស់ព្រះជាម្ចាស់ហើយ

ដែលបានជួយសង្គ្រោះកូនស្រីខ្ញុំ។ កាលដើមឡើយ កូនស្រីរបស់ខ្ញុំនាងឈឺចាប់ខ្លាំងណាស់ ដែលត្រចៀកនាង ពោរពេញដោយស្រមោចយ៉ាងដូច្នេះ ប៉ុន្តែពេលនេះអ្វីៗ វាប្រែជាល្អដូច

ដើមវិញហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់» ។

បើតាមការឲ្យដឹងពីក្មេងស្រី Shreya ផ្ទាល់បានរៀបរាប់ប្រាប់ថា ស្រមោចធំៗជាច្រើន បានវារចេញពីត្រចៀកនាងរាល់ថ្ងៃ សូម្បីពេលនៅសាលារៀន ឬពេលលេងជាមួយមិត្តភក្តិក៏ដោយ  

ហើយវាពិតជាធ្វើឲ្យជីវិតនាង ពិបាករស់នៅជាទីបំផុត ហើយក៏ជាហេតុមួយ ធ្វើឲ្យមិត្តភក្តិជាច្រើនរបស់នាង មានភាពភ័យខ្លាចជាខ្លាំងផងដែរ។

ប៉ុន្តែពេលនេះ អ្វីៗបានប្រែក្លាយជាធម្មតា ហើយនាងក៏បានធូរស្បើយ ច្រើនជាមុន មិនតែប៉ុណ្ណោះនាងក៏អាចលេងជាមួយនឹងមិត្តភក្តិរបស់នាងវិញ ដោយមិនមានការភ័យខ្លាចដូចមុន

ឡើយ។ គូសបញ្ជាក់ដែរថា ក្មេងស្រី Shreya ត្រចៀករបស់នាង ចាប់ផ្តើមមានបញ្ហាយ៉ាងដូច្នេះ តាំងពីខែ សីហា ឆ្នាំមុនមកម៉្លេះ ខណៈដែលនាងមានអារម្មណ៍មិនស្រួល និងឈឺចាប់

ហើយក៏ត្រូវបានគ្រួសារនាំ ទៅរកមន្ទីរពេទ្យក្នុងស្រុក ដើម្បីពិនិត្យមើល ទើបដឹងថា ក្នុងត្រចៀករបស់នាង មានស្រមោចនេះតែម្តង។ ភ្លាមៗនោះដែរ ឪពុករបស់នាង ក៏បានធ្វើការពិគ្រោះ

ជាមួយនឹងក្រុមគ្រូពេទ្យ ដោយជឿជាក់ថា នឹងអាចជួយដោះស្រាយបញ្ហា ដែលកើតមានលើកូនស្រីគាត់ ហើយជាលទ្ធផល ពេលនេះកូនស្រីរបស់គាត់ ក៏បានធូរស្បើយវិញ ដូចធម្មតាវិញ

ជាហេតុធ្វើឲ្យរូបគាត់សប្បាយចិត្តជាខ្លាំងផងដែរ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel