ហុងកុង៖ តារាស្រីហុងកុងនាង Vivian Chow ជាតារាស្រីម្នាក់ ដែលមានវ័យពាក់កណ្តាលសតវត្សទៅហើយ តែកុំងាកមើលសម្រស់របស់នាងវិញ មើលទៅដូចជាអាយុត្រឹមខ្ទង់២០ឆ្នាំ
ផ្លាយតែប៉ុណ្ណោះ។ ចំពោះតារាស្រីរូបនេះ តែងតែចូលចិត្តរក្សាសក់ឲ្យវែង ជាមួយនឹងការដាក់សក់ខាងមុខបន្តិច ប៉ុន្តែបែរជាថ្មីៗនេះ រូបនាងបានសម្រេចចិត្តផ្លាស់ប្តូរ ម៉ូតសក់មកជាខ្លីវិញម្តង។
យោងតាមគេហទំព័រមួយបានឲ្យដឹងថា នាង Vivian Chow បានចែករំលែករូបថតរបស់នាង នៅក្នុងបណ្តាញសង្គម និងសរសេរថា "ស្ទាយសក់ខ្លី ដើម្បីស្វាគមន៍រដូវក្តៅ"។ ចំពោះម៉ូត
សក់ខ្លីបែបនេះ កាន់តែធ្វើឲ្យនាង ស្រស់ស្អាត និងក្មេងជាងវ័យ ជាងម៉ូតសក់វែងទៅទៀត។
គួររំលឹកផងដែរថា តារាស្រី Vivian Chow តែងត្រូវគេស្ញប់ស្ញែងថា នាងមានអាយុ ៤៨ឆ្នាំទៅហើយ តែនៅតែអាចរក្សាសម្ផស្ស និងរូបរាងឲ្យនៅវ័យក្មេង មិនចាញ់នារីក្រមុំៗប៉ុន្មានទេ៕
ប្រភព ៖ lollipop