ឡេង មុន្នីរចនា ក្លាយ​ជា​​ថៅ​កែ​​ លក់​​គ្រឿង​​ចក្រ​មួយ​ ក្រោយ​​បាត់​វត្ត​មាន​​ពី​​សិល្បៈ​​ជាង​​ ១០​ឆ្នាំ


ភ្នំពេញ៖ តារាចម្រៀងស្រីយេៗ អង្រួនអារម្មណ៍មិត្តយុវវ័យ ល្បីខ្លាំងនា​ដើមឆ្នាំ២០០០ និយមសិចស៊ី អ្នកនាង ឡេង មុន្នីរចនា ​​បច្ចុប្បន្ននាងហាក់ស្ងាត់ស្ងៀមរហូត យុវវ័យជំនាន់ថ្មី​ ស្ទើរតែ

ភ្លេចទៅហើយថា ឡេង មុន្នីរចនា ជាតារាចម្រៀងមួយដួង ធ្លាប់មានឈ្មោះបោះសំឡេង។ ការបាត់មុខពីសិល្បៈយ៉ាងអាថកំបាំង អស់រយៈពេលជាង ១០ឆ្នាំមកនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះ

របស់នាង ស្ទើរតែបានសាបសូន្យពីមជ្ឈដ្ឋានសិល្បៈទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅត្រង់ថា នាងបាត់មុខមិនមែន ដោយសារតែទៅរស់នៅ បរទេសនោះទេ ពោលគឺនាង

កំពុងតែសំងំ ក្លាយជាថៅកែលក់គ្រឿងចក្រ មួយក្នុងរាជធានីភ្នំពេញ។

អ្នកនាង ឡេង មុន្នីរចនា វ័យនាងកាន់តែច្រើន ហើយ​មិនបានបណ្ដើរប្ដីនាង ឲ្យមហាជនបានស្គាល់នៅឡើយទេ ខណៈដែលចូលរួម​ក្នុងកម្ម​វិធីមួយ តែបណ្ដើរ ឪពុកម្ដាយនាង ជាលក្ខណៈ

គ្រួសារទៅវិញ។ អ្នកនាង ឡេង មុន្និរចនា បាននិយាយប្រាប់ Khmertalking ​​បច្ចុប្បន្នមិនសូវសម្បូររការងារ ក្នុងសិល្បៈដូចមុនទេ ព្រោះតារាចម្រៀងថ្មីៗរះច្រើន នាងកាន់តែចាស់ ដូចនេះ

នាងត្រូវរកមុខរបរមួយ ដើម្បីលំនឹងជីវភាពគ្រួសារ ។ អ្នកនាង ឡេង មុន្នីរចនា បច្ចុប្បន្នបានក្លាយជាថៅកែគ្រឿងចក្រមួយ ដែលជាអាជីពគោល​។ បច្ចុប្បន្ននាងលក់គ្រឿងចក្រ ជាមួយក្រុម

គ្រួសារ តែសិល្បៈនាងមិនចោលទេ ដរាបណាទស្សនិកជន នៅតែចង់ឃើញ​ នាងនៅតែបន្ត លុះត្រាតែលែងមានអ្នកចង់មើល​ គឺនាងឈប់ឯងតែម្ដង។

យ៉ាងណាក៏ដោយអ្នកនាង ឡេង មុន្នីរចនា បានរៀបការពីរដងរួចទៅហើយ ខណៈដែលស្នេហ៍ទី១ ខកបំណងតែចំណងស្នេហទីពីរ ទើបតែរៀបការស្ងាត់ៗ កាលពី២០១៥ តែសម្រាប់

ចំណងស្នេហ៍ថ្មីនេះ មិនមែនជាបញ្ហាអ្វីទៀតឡើយ ព្រោះនាងចាស់ទុំជាងមុនក្នុងរឿងនេះ​។ មុខរបររកស៊ីក៏រីកចំរើនច្រើនគួរសម ទើបនាងព្រលែងចោលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ៕

ប្រភព ៖ Khmertalking

 

ទាក់ទងនឹងអាជីពសិល្បះនេះ ក្រលេកមើលតារាសិល្បៈមួយរូបនេះវិញម្តង គឺ ស៊ឹម សូលីកា វិល​មក​កាន់​អាជីព​សម្ដែង​វិញ ក្រោយ​បាត់​មុខ​អស់​ពេល​ជាង​១០​ឆ្នាំ

តួឯកស្រីក្នុងរឿង «នេសាទក្រពើ» របស់ផលិតកម្ម រស្មីហង្សមាស ឈ្មោះនាង សយ ​អ្នកនាង ស៊ឹម សូលីកា ដែលបានបាត់មុខពីពិភព​​សម្ដែង អស់រយៈពេល​ជាង​១០ឆ្នាំមកហើយនោះ

នៅពេលនេះ​អ្នកនាង ស៊ឹម សូលីកា បានសម្រេចចេញមុខ ក្នុងសិល្បៈផ្នែកសម្ដែងវិញហើយ ក្នុងរឿងថ្មី​របស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងផលិតកម្ម ថោន មានចំណងជើងថា

«ទឹកចិត្តម្ដាយសម័យថ្មី» ដោយនាងត្រូវសម្ដែងជាតួម្ដាយ។

ខកខានមិនបានសម្ដែងរឿង រយៈពេលជាង១០ឆ្នាំ អ្នកនាង ស៊ឹម សូលីកា បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ចូលរួមក្នុងពិធីក្រុងពាលីថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នៅឯគេហដ្ឋាន

របស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងសង្កាត់ព្រែកឯង កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលជាការបើកទំព័រថ្មីមួយទៀត ក្នុងការវិលមករកអាជីពសម្ដែងវិញ។ ទោះបីជា

ស៊ឹម សូលីកា ឃ្លាតឆ្ងាយពីពិភពសម្ដែងយូរឆ្នាំហើយក្ដី ប៉ុន្តែអ្នកនាង ត្រូវបានមហាជនឃើញវត្តមាន​របស់នាងជាហូរហែ ក្នុងតំណែងជា​ពិធីការិនី នៅក្នុងកញ្ចក់​ទូរទស្សន៍បាយ័ន និងការ

ថតស្ពតពាណិជ្ជកម្មខ្លីៗ​ របស់ផលិតផលនានា។

ការទំនាក់ទំនង ដើម្បីឲ្យអ្នកនាង ស៊ឹម សូលីកា ចូលសម្ដែងក្នុងរឿង​របស់ខ្លួនបាន ពិតជារឿងមួយ​ មិនងាយស្រួលនោះឡើយ ប៉ុន្តែសម្រាប់ អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និង

ដឹកនាំសម្ដែង​ដ៏ល្បីមួយរូប គឺអាចធ្វើបានដោយងាយ និងថែមទាំងបានកៀគរ តារាសម្ដែង៣ជំនាន់ ឲ្យមកសម្ដែងរួមគ្នា ក្នុងរឿងថ្មីរបស់លោកស្រីទៀតផង។


Follow Me
Location

Visitor

My Social Channel