ភ្នំពេញ៖ បុស្បា ប៉ាន់ និងលោក អ៊ឹង ជិនណារី សាស្ត្រាចារ្យខាងតូរ្យតន្ត្រីខ្មែរ និងជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានមកដល់ទឹកដី
កម្ពុជា នៅវេលាម៉ោងប្រមាណ ១១៖៣០នាទី នៅព្រលាន យន្តហោះអន្តរជាតិ ពោធិ៍ចិនតុង ។
សម្រាប់ដំណើរមកកាន់ ប្រទេសកម្ពុជា របស់អ្នកទាំងពីរ គឺមានរយៈពេល តែពីរសប្តាហ៍តែប៉ុណ្ណោះ ។ សូមជម្រាប់ថា កញ្ញា បុស្បា ប៉ាន ដែលជាកុលបុត្រខ្មែរមួយរូប ដែលមានសម្រស់
ស្រស់សោភា ព្រមទាំងមាន ទេពកោសល្យ ខាងតូរ្យតន្ត្រីផងដែរនោះ បានមកដល់ទឹកដីកម្ពុជា បន្ទាប់ពីកញ្ញា បានចេញទៅសិក្សាផ្នែកតូរ្យតន្ត្រី អស់រយៈពេល ៤ឆ្នាំ នៅសហរដ្ឋអាមេរិក ។
កញ្ញា បុស្បា ប៉ាន បានប្រាប់អ្នកសារព័ត៌មានថា ការមកកាន់ទឹកដីកម្ពុជាលើកនេះ ក្នុងគោលបំណង ចង់ពង្រឹងនូវតូរ្យតន្ត្រីខ្មែរ និងធ្វើការផ្លាស់ប្តូរគ្នា ទៅវិញទៅមក នូវតូរ្យតន្ត្រី របស់ពួក
បស្មឹមប្រទេស ជាមួយមរតតូរ្យតន្ត្រីខ្មែរ នឹងចង់ផ្តល់ឱកាសឲ្យ ក្មេងៗជំនាន់ក្រោយ បានយល់ច្បាស់ពីតូរ្យតន្ត្រី របស់ពួកបស្ចឹមប្រទេស ។
ជាមួយគ្នានេះដែរ លោកសាស្ត្រចារ អ៊ឺន ជិនណាវី បានមានប្រសាសនន៍ថា លោកមានគម្រោងបង្កើតសាលាតូរ្យតន្ត្រី សម្រាប់បង្រៀនតូរ្យតន្ត្រី ទៅដល់ក្មេងៗ ជំនាន់ក្រោយ ជាពិសេស
សម្រាប់អ្នកមាន ទេពកោសល្យ និងចំណង់ចំណូលចិត្ត ផ្នែកតូរ្យតន្ត្រី ហើយលោកបានបញ្ចាក់ថា ឥឡូវនេះលោកមានកូនសិស្ស ចំនួន ៨នាក់រួចមកហើយ ដែលមកពីបណ្តាប្រទេសដទៃ
ក្នុងនោះក៏មាន កញ្ញា បុស្បា ប៉ានមួយរូបផងដែរ ។
គួរបញ្ចាក់ផងដែរថា កញ្ញា បុស្បា ប៉ាន នឹងបង្កើតការប្រគុំតន្ត្រីមួយ នៅថ្ងៃទីពុធ ទី ២៧ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទឹកដីក្រុងអង្គរ ខេត្តសៀមរាប ដែលសុទ្ធសឹងតែជា
បទចម្រៀង ដែលកញ្ញា និពន្ធតាកតែឡើងដោយខ្លួឯង នឹងកូនសិស្សដទៃទៀតរបស់ លោកសាស្រ្តាចារ្យ អ៊ឺន ជិនណាវី ដែលមកកាន់ ទឹកដីកម្ពុជាទាំងអស់ ដើម្បីរៃអង្គាសថវិការ សម្រាប់
មន្ទីពេទ្រ កុមារកំព្រារខេត្តសៀមរាប ៕
ប្រភព ៖ ដើមអម្ពិល