អ្នកវិទ្យាសាស្ត្ររកឃើញភពថ្មី ដែលមានព្រះអាទិត្យ ដល់ទៅ៣ដួង! (មានវីដេអូ)


បរទេស៖ ថ្មីៗនេះអ្នកវិទ្យាសាស្ដ្របានរកឃើញភពថ្មីមួយចំនួន នៅក្នុងប្រព័ន្ធផ្កាយរណបគឺ HD131399Ab ដែលវាមានគន្លងធំជាង២ដងនៃភពភ្លុយតុង ហើយនៅលើនោះក្នុងមួយ រដូវត្រូវ

ចំណាយអស់រយៈពេលវែងជាង៣00ឆ្នាំ។

កាលពីនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅវេបសាយWilmington របស់ ប្រទេសអង់គ្លេសបានបង្ហាញឱ្យដឹងថា ការរកឃើញថ្មីនេះគឺជាភពដែលមានឧស្ម័ន តិច តែអាចឱ្យរបស់មាន

ជីវិតរស់នៅបាន និងមានអាយុប្រហែល ១៦ លានឆ្នាំ ហើយ វាមានម៉ាស់ធំជាងភពព្រហស្បតិ៍ចំនួន៤ ដងនៅក្នុងមួយគន្លង និងនៅឆ្ងាយពីប្រព័ន្ធ ព្រះអាទិត្យ៣៤៩ដង។

ចំពោះទីតាំងនៃភពផែនដីដែលត្រូវគោចរនៅជុំវិញភពដែលមានសណ្ឋានជាផ្កាយនេះ តែម្តងគត់ និងប្រហែលជាធ្វើដំណើររប្រមាណជា២ដងនៃចម្ងាយរវាងព្រះអាទិត្យនិង ភពភ្លុយតុង។

ហើយក៏មានភពផ្កាយថ្មីពីរទៀតដែលនៅជិតគ្នានោះគឺដែរ HD 131399B និង HD131399C មានគន្លងឆ្ងាយជាងប្រមាណ ៨-១០ ដងនៃចម្ងាយ រវាងព្រះអាទិត្យនិង ភពភ្លុយតុង ហើយវា

នៅរៀងគ្នាទាំង៣តែម្តង។ 

បើទោះនេះមិនមែនជាលើកដំបូង ដែលអ្នកស្រាវជ្រាវបានរកឃើញភពថ្មីដោយប្រព័ន្ធ ផ្កាយរណបក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលផងដែរ គឺដោយសារតែ ចម្ងាយនៃភពទាំង៣

នេះ មិនធ្លាប់បានរកឃើញនៅក្នុងប្រព័ន្ធផ្កាយររណបកន្លងមក។ ពួកគេបានចាត់ទុកថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចនិយាយបានថាភពទាំង៣នេះ  អាចមានលទ្ធភាព បង្ហាញ

រូបសណ្ឋានដូចជាព្រះអាទិត្យ៣ដួង យ៉ាងដូច្នោះដែរ នៅមុនពេលដែលវាបានចាប់ផ្តើម ផ្លាស់ប្តូរគន្លងរបស់ខ្លួនម្តងៗ។

ហើយប្រសិនបើមនុស្សយើងអាចទៅរស់នៅលើភពនោះបាន យើងនឹងអាច មើល ឃើញពីទស្សនីយភាពនៅលើមេឃ ដែលមានភាពខុសគ្នានៅលើភពផែនដី ទាំងមូល។  នោះយើងនឹង

អាចឃើញពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃហើយមួយថ្ងៃៗ ជាប់គ្នាគឺមានរយៈ ពេលវែងទៀតផង  ព្រោះភពថ្មីនេះប្រៀបដូចជា ព្រះអាទិត្យមួយ បានលិចទៅហើយ ក៏មានមួយទៀតនឹងរះ

ជំនួស  ខណៈពេលដែលមួយរដូវកាលនៅ លើភពនេះ មានរហូតទៅដល់ ៣00 ឆ្នាំឯណោះ៕

ប្រភព ៖ បរទេស


Follow Me
Location

Visitor

My Social Channel