កុល​​ ​ដាវី​ និ​ង​សុ​ខ ​​រ​ក្សា ប​​​ង្ហា​ញ​តម្រុ​យ​ ច​​ង់​មានកូ​​ន


​ភ្នំ​ពេ​ញ៖ ​​អ​ស់​រ​យៈ​ពេ​ល​​ជាច្រើ​ន​​ ឆ្នាំ​​មកហើ​យ​ដែ​​ល​ ​តារាស​ម្តែ​​ង ​និង​ច​ម្រៀ​ង ​​កញ្ញា ​កុ​ល​ ​ដាវី​​ ​បា​នសា​ង​ស្នេ​​ហ៍ក្រៅ​ឆា​ក​ជា​មួ​យ​ ​លោ​ក​ សុ​ខ ​រ​ក្សា​​ ​ដោ​យ​ជា​និច្ច​កា​ល​​ពួ​ក​គេទាំ​​ង​ពី​រ​នា​ក់​

តែ​ង​តែ​បណ្តើរគ្នា បង្ហាញឲ្យមហាជនបានឃើញពីភាពល្អូកល្អើន របស់ពួកគេទាំងពីរនាក់ ក្នុងនាមជាគូស្នេហ៍ ។

ហើយអ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានបង្ហាញអារម្មណ៍ស្រលាញ់ ពេញចិត្តនិងចង់បានស្អាតៗជាមួយគ្នា ខណៈដែលអ្នកទាំងពីរ

នៅមិនទាន់រំលេចគម្រោង រៀបការនៅឡើយ ។ ជារឿយៗគូស្នេហ៍ ដែលជាអ្នកសិល្បៈ កញ្ញា កុល ដាវី និងលោក សុខ រក្សា តែងតែប្រាប់មហាជន ក៏ដូចជាអ្នកសារ​ព័ត៌មានថា ពួក

គេទាំងពីរនាក់ នៅមិនទាន់មានគម្រោង ចូលរោងការនៅឡើយទេ ព្រោះថាជានៅជាប់ដៃ ពង្រឹងរបររកស៊ី ឲ្យកាន់តែមានលំនឹង ជាងនេះសិន ទើបគិតពីរឿងរៀបការ សាងគ្រួសារជា

មួយគ្នា ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គឺនៅពេលថ្មីៗនេះគូស្នេហ៍ ដែលមិនទាន់បានដឹកដៃគ្នា ចូលរោងការ​មួយគូនេះ បានបង្ហាញពីតម្រុយ ថាពួកគេចង់

បានកូនពូន​ ជាថៅដោយ កញ្ញា កុល ដាវី បានរំលេចសារនិងមានភ្ជាប់ មកជា​មួយ​រូបថត របស់ពួកគេ ពរកូនក្មេងប្រុសម្នាក់ថា « បើយើងបានកូនស្អាតអញ្ចឹង មិនដឹងជាអូនសប្បាយ

ចិត្ត ប៉ុណ្ណាទេ សុខចិត្ត​ធ្វើជាមេជ្រូក ក៏បានអត់ច្រើនទេ១ឡូ បានហើយ»៕

ប្រភព ៖ ដើមអម្ពិល


Follow Me
Location

Visitor

My Social Channel