តារាសម្ដែងស្រីថៃ ត្រូវខ្មោចចូល ពេលធ្វើបទសំភាសន៍ ក្នុងកម្មវិធីទូរទស្សន៍ (មានវីដេអូ)


ថៃ៖ តារាសម្ដែងស្រីថៃម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងត្រូវបាន របស់ម្យ៉ាង (ដួងព្រលឹង ឬខ្មោច) ចូលទៅក្នុងខ្លួនប្រាណនាង ក្នុងអំឡុងពេលធ្វើបទសំភាសន៍

ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលវីដេអូមួយនេះ កំពុងតែមានការចែកចាយយ៉ាងច្រើន នៅក្នុងអ៊ិនធើណេត។

នេះបើតាមវីដេអូ បានបង្ហាញឲ្យឃើញពី តារាសម្ដែងស្រី នាង Thippawan 'Pui' Chaphupuang ត្រូវបានធ្វើបទសំភាសន៍ នៅក្នុងទូរទស្សន៍ថៃមួយ ដែលនាងបានលើកឡើងថា នាង

ជាញឹកញាប់ត្រូវបាន ខ្មោចចូលខ្លួន ដែលខ្មោចនេះមានឈ្មោះថា 'Pop'។ ក្រោយមកបន្ដិច នាងក៏ចាប់ផ្ដើមរង្គើលខ្លួន និងបញ្ចេញសម្លេង នៅលើសាឡុងដែលនាងអង្គុយ បន្ទាប់ពីនាង

និយាយថា 'Pop' បានចូលខ្លួននាងហើយ។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីករបានសួរទៅកាន់តារាស្រីនេះថា ហេតុអ្វីក៏ដួងព្រលឹងនេះមិនព្រម ចាកចេញពីនាង។ នាពេល

នោះ នាងឆ្លើយថា មានមនុស្សម្នាក់បញ្ជូនខ្ញុំមកទីនេះ ។ ក្រោយមកនាងទាមទារឈាមជ្រូក និងនិយាយថា ដួងព្រលឹងនេះចង់ស៊ីនាង ដោយសារតែនាងស្អាត។

យ៉ាងណាមិញ នាងកាន់តែរង្គើល និងភ័យកាន់តែខ្លាំង នៅពេលដែលពិធីករព្យាយាមយក ខ្សែក ស័ក្ដិសិទិ្ធម្យ៉ាងទៅដាក់ក្បែរនាង។

គួរបញ្ជាក់ថា 'Pop' គឺជាដួងព្រលឹង ឬវិញ្ញាណបែបប្រពៃណីថៃ ដែលត្រូវបានឲ្យដឹងថា 'Pop ចូលចិត្ដរស់នៅក្នុងខ្លួនប្រាណនារីវ័យក្មេង និងព្យាយាមចង់ស៊ីពួកនាង៕

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីតារាសម្ដែងស្រីនេះ ត្រូវបានខ្មោចចូល៖

ប្រភព ៖ ឌេលីម៉ែល


Follow Me
Location

Visitor

My Social Channel