អង់គ្លេស៖ មនុស្សគ្រប់រូប ជាពិសេសនារីៗភាគច្រើន តែងតែព្យាយាមលាក់បាំងពីស្លាកស្នាមនៅ លើផ្ទៃមុខ របស់ខ្លួន
ដែលធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនមាន អារម្មណ៍ថា ផ្ទៃមុខស្រស់ស្អាត ងាយស្រួលនឹងចូលក្នុងសង្គម មិនខ្មាសអ្នកដទៃ។
ជួបជាមួយនឹងនាង Lexxie Harford អាយុ ២៣ឆ្នាំ មកពីទីក្រុងតូច Staffordshire ដែលនាពេលនេះ នាងកំពុងតែល្បី
ល្បាញក្នុង បណ្ដាញទំនាក់ទំនងសង្គម Imgur ខ្លាំង ដែលនាងទទួលបាន Like ជាង១០០,០០០ ក្រោយពីបង្ហោះរូបភាព
ស្លាកស្នាមក្រហមលើផ្ទៃមុខនាង ជាសាធារណៈ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Lexxie Harford ដែលជាអ្នក
ក្រាហ្វិកមួយរូប បានព្យាយាមផាត់មុខ តាំងពីអាយុ ៩ឆ្នាំ ដើម្បីបិតបាំងស្លាកស្នាមក្រហម (ដៅ) នៅលើផ្ទៃមុខខាងស្ដាំនាង
តែមានថ្ងៃមួយ នាងបានសម្រេចចិត្ដ ឈប់ប្រើប្រាស់វិធីនេះបែបនេះ បន្ទាប់ពីនាង ធំក្ដី និងមានទំនុកចិត្ដជាងមុន។
គោលបំណង ដែលនាងធ្វើបែបនេះ ដើម្បីជួយលើកកំពស់ស្មារតី និងដើម្បីបង្រៀន ដល់មនុស្សគ្រប់រូបថា អ្វីទៅជាស្លាកស្នាមដ៏
ពិតប្រាកដមួយ ហើយការធ្វើបែបនេះអាចឲ្យ អ្នកដែលមានស្លាកស្នាម នឹងមិនមានអារម្មណ៍ ខ្មាសអៀន ក្នុងការបង្ហាញ
ស្លាកស្នាមទាំងនេះ ដូចជារូបនាង។ យ៉ាងណាមិញ ក្រោយពីនាងបង្ហោះរូបភាព មានមនុស្សមួយចំនួនយល់ច្រលំនិង សួរនាងថា
នាងទទួលរងអំពើហឹង្សាក្នុងក្រុម គ្រួសារមែនទេ? ខណៈមនុស្សមួយចំនួនធំ យល់និងគាំទ្រទៅនឹងឆន្ទះនាង ក្នុងការបង្ហាញ
ពីមុខមាត់ពិត ដែលទោះជានាងមានស្នាមដៅ បែបនេះក្ដី។
ទោះជាយ៉ាងណា ជាចុងក្រោយ នាងបាននិយាយថា សម្រាប់អ្នកដែលមានស្លាកស្នាមបែបនេះ និងព្យាយាមទៅ កែសម្ភស្ស
តាមរយៈ ការបាញ់ឡាស៊ែរ ក៏ពួកគេមិនខុសនោះដែរ ព្រោះពួកគេមានអារម្មណ៍សុខស្រួល នៅពេលដែលពួកគេបានធ្វើបែប
នេះ តែសម្រាប់នាង នាងចូលចិត្ដរូបរាងនាងបែបនេះ។
ចុះប្រិយមិត្ដយល់ថា នេះជារឿងដ៏គួរឲ្យខ្មាសទេ? ក្នុងការបង្ហាញពីធាតុពិត ឬស្លាកស្នាម ដែលខ្លួនមាន ជាសាធារណៈ?
រូបភាពបច្ចុប្បន្ន ដែលនាងបង្ហាញស្លាកស្នាមជាសាធារណៈ
រូបភាពពីមុនដែលនាង ព្យាយាមលាក់បាំងស្លាកស្នាម ដោយផាត់មុខ