ប្រយ័ត្ន!! គ្រឿងសម្អាង​ ដែល​អ្នកកំពុង​ប្រើប្រាស់​ អាចផ្ដល់​គ្រោះថ្នាក់ ​ដល់ជីវិត


យល់ដឹង៖ សម្រាប់ម្ហូបអាហារ គ្រឿង​ហូបចុក យើងមាន​ការប្រុងប្រយ័ត្នណាស់​ មិន​ហ៊ានទទួលទានអាហារដែល​មិន​មាន​

អនាម័យ ឬអាហារមាន​ជាតិ​គីមីច្រើននោះទេ។ ប៉ុន្តែសម្រាប់​គ្រឿងកែសម្ផស្សតុបតែង​ខ្លួនវិញ យើងទូទៅគ្រាន់តែ​ពិនិត្យ​

មើល​លើ​យីហោផ្សាយប៉ុណ្ណោះថា ផលិតផលទាំងនោះ​នឹង​ជំនួយអ្វីខ្លះ ដល់​ស្បែកដោយមិនពិនិត្យមើលដិតដល់លើគ្រឿងផ្សំ

ថា​វាអាចប៉ះពាល់​ដល់​សុខភាពកំរិតណានោះទេ។​ ថ្ងៃនេះ ខ្មែរឡូត​សូម​បង្វែរ​អារម្មណ៍ប្រិយមិត្តអ្នកអាន និងស្វែង​យល់​អំពី

គ្រោះថ្នាក់​ នៃការប្រើប្រាស់​ផលិតផលគ្រឿងសម្អាងមួយចំនួន ដែល​ប៉ះពាល់​ដល់​សុខភាព និង​វិធីកែខៃឡើងវិញ។


ផលិតផលបំបាត់​ក្លិនក្លៀក​ ប្រភេទស្ប្រៃយ៏ (Spray​ Deodorant) ៖ កាល​ពីថ្ងៃ​ទី​ ៨ មករា​ ឆ្នាំ​ ២០១៦ ក្មេង​ប្រុសជនជាតិ​

អង់គ្លេស​ម្នាក់​​ឈ្មោះ ថមម៉ាស ថោនសេន (Thomas Townsend) អាយុ​១៦ឆ្នាំ បានបាត់បង់​ជីវិត​ ដោយសារការ​ប្រើប្រាស់​

ផលិតផល​ បំបាត់​​ក្លិនក្លៀកប្រភេទស្ប្រៃយ៏​ច្រើន​​ លើសកំរិត (មួយ​សប្តាហ៏ ប្រើអស់​មួយ​កំប៉ុង) ។ ផលិតផលប្រភេទស្ប្រៃយ៏​​

មិន​ថាសម្រាប់​បាញ់​បំបាត់ក្លិនខ្លួន ឬសម្រាប់​បាញ់​អោយសក់​រឹងទេ សុទ្ធតែមានសារធាតុគីមីតូច​ៗ ដែល​អាច​ស្រូប​ចូល

ក្នុងសួត​បាន​យ៉ាង​ងាយស្រួល​ បង្កជា​ជំងឺមួយចំនួួន​ដូច​ជា ប្រតិកម្មនឹង​ស្បែក ឈឺក្បាល និង​ក្នុងករណីរបស់ Thomas Townsend

អាច​បណ្តាល​អោយ​គាំងបេះដូងស្លាប់ទៀតផង។ សម្រាប់ក្មេងប្រុសកំពុង​ពេញវ័យ ការស្រូបយក​សារធាតុគីមីប្រភេទ

Formaldehyde ​ក្នុងស្ប្រៃយ៏បាញ់​ខ្លួនជាប្រចាំ នឹងកែប្រែ​អោយឌីអិនអេក្នុងខ្លួ​ន ធ្វើការខុសប្រក្រតី (DNA Fragmentation)

អាច​ធ្វើឲ្យ​ពួក​គេមិនអាច​មាន​កូន​ បាន​នាពេលអនាគត ទៀតផង នេះបើតាម​ការ​ស្រាវជ្រាវរបស់​បណ្ឌិត អារមេន ហ្សីនី​

(Armand Zini) មកពីក្រុមប្រឹក្សារស្រាវជ្រាវ​ឱសថនៃប្រទេសកាណាដា (Medical Research Council​​ of Canada)។


ម៉ាស្ការ៉ា (Mascara) ៖ បំពង់​ម៉ាស្ការា​មាន​លក្ខណៈងងឹតហើយសើម ជា​ទីជម្រក​របស់​មីក្រុបតូចៗទៅបង្កើតបាក់​តេរីគ្រប់ប្រភេទ។

ដុកទ័រ​ ជូដី ឃ្រូគូស្គី (Dr. Judy Krukowski) មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត​នៃរដ្ឋកេនសាស់​​ សហរដ្ឋអាមេរិក បានលើកឡើងថា​

៧៩% ​នៃម៉ាស្ការ៉ា​ទាំងអស់​ប្រើប្រាស់​ លើស​ពី៣ខែឡើង​ទៅ មីក្រុប​និង​បាក់តេរី​ បាន​បណ្តុំគ្នាបង្ក និងបណ្តាលឲ្យ​អ្នកប្រើប្រាស់​

មាន​ជំងឺ Staph (Staph infection) បាន។ Staph infection ជា​ជំងឺសើរស្បែកម្យ៉ាង ​ដែលធ្វើអោយក្រពេញខ្លាញ់ជុំវិញ​ ភ្នែក​ហើម

ប្រសិនបើវារាលដាលលើផ្នែកផ្សេងៗនៃ​ស្បែកមុខ វា​ក៏អាច​បង្កជាមុនខ្ទុះផងដែរ។​ សារជាតិ​ការពារ​ការ​ដុះដាល​ផ្សិត​បាក់តេរី

(anti-fungi) ក្នុងម៉ាស្ការ៉ា មាន​ប្រសិទ្ធិភាពបានត្រឹម​ ៣ខែប៉ុណ្ណោះ ក្រោយការប្រើប្រាស់​ដំបូង ​ដូច្នេះហើយមិន​ថាម៉ាស្ការ៉ា ​ដែល​

អ្នក​ប្រើប្រាស់​មាន​តម្លៃថ្លៃ និង​មាន​ម៉ាកល្បីប៉ុណ្ណាទេ គួរណាស់តែ​ទិញ​ដូរ ផ្លាស់​ថ្មី រាល់​៣​ខែម្តង ​ដើម្បីជៀសវាងការឆ្លងមេរោគ

ភ្នែក​ និងស្បែកមុខនានា។​


ក្រែមលាបមាត់​ ៖ របាយការណ៏​ឆ្នាំ ២០០៧​ របស់​រដ្ឋបាលគ្រប់​គ្រង​ចំណីអាហារ​ និង​ឱសថ​ (Food and Drug Administration - FDA)

នៃសហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ៦១%នៃក្រែមលាបមាត់​ទាំងអស់​ ដែលចរាចរណ៍លើទីផ្សារ​មាន​ផ្ទុកសារធាតុកាបូន Lead

ដែល​ជាធាតុគីមី ផ្តល់​ផលប៉ះពាល់ ​ដល់​​សរសៃណឺរ៉ូនខួរក្បាល និង​បង្កជា​មហាររីក​ប្រសិនបើប្រើប្រាស់​ជាប្រចាំ។ កាបូន Lead

មាន​នៅក្នុងល័ក្ខបន្ថែម​ពណ៌ (color additive) ក្នុងក្រែម​លាបមាត់​នីមួយៗ ដូច្នេះហើយ គេមិនអាច​និយាយ​ថា​ក្រែម​ម៉ាក​ណា​

ដែល​មាន​សារធាតុកាបូន Lead ច្រើន​ជាង​គ្នានោះទេ ប៉ុន្តែ ​FDA បាន​បញ្ជាក់​ថា​ សារធាតុកាបូន Lead មាន​ចំនួួន​ច្រើនបំផុត​

ក្នុងក្រែម​ដែល​មាន​ពណ៌ដិត ដូចជា​ពណ៌ក្រហម ស្វាយ (plum) និង​ពណ៌ត្នោត។  ចំណែក​ពណ៌ដែលមានសារធាតុ​ Lead តិច​ជាង​គេ

គឺពណ៌​ផ្កាឈូក​ស្រាល និង​ពណ៌សាច់ (nude color)។​ ក្នុង​បណ្តាប្រទេសនានា​ មាន​តែ​ប្រទេស​ក្នុងសហគម៍អ៉ឺរ៉ុប​ប៉ុណ្ណោះ ដែល​បាន

ដាក់​ច្បាប់​មិន​ឲ្យបន្ថែម​សារជាតិកាបូន Lead ទៅក្នុងក្រែម​លាបមាត់។


ប្រសិនបើប្រិយមិត្តអ្នក​អាន​ចង់​ដឹង​ថា​ ក្រែមលាបមាត់​ ឬគ្រឿង​សំអាងណាមួយ ​​ដែល​អ្នកកំពុងប្រើប្រាស់​ជា​ប្រចាំ​ មាន​ជាតិ​

គីមី​ដែល​ផ្តល់​ផល​ប៉ះពាល់ ដល់សុខភាព​កំរិតណានោះ អ្នក​ចូលទៅកាន់គេហទំព័រ www.safecosmetics.org ដែល​ជាគេហ

ទំព័រដំណើរការ ដោយអង្គការត្រួតពិនិត្យសុវត្ថិភាព​គ្រឿងសំអាង ​របស់​សហរដ្ឋអាមេរិក (​​​Campaign for Safe Cosmetics)។​

ដោយគ្រាន់​តែ​វាយឈ្មោះគ្រឿង​សំអាងប៉ុណ្ណោះ វេបសាយ​នឹង​បង្ហាញទិន្នន័យ ​ដែល​គេពិសោធន៍ឲ្យបាន​ឃើញ​ថា​ គ្រឿង​សំអាងនោះ

មាន​គ្រឿងផ្សំអ្វីខ្លះ និង​មានមាន​គ្រោះថ្នាក់​កំរិត​ណា។


ម្ស៉ៅផាត់​ប្រភេទ​ម៉ត់ (Mineral powder) ៖ ម្ស៉ៅផាត់មុខប្រភេទនេះ ​ត្រូវបាន​គេកិន​អោយ​មាន​មាឌតូចល្អិតបំផុត

(ultra fine particles) ដើម្បីអោយស្បែកមុខមើលទៅ​ ម៉ត់​ស្អាត​ដូច​ធម្មជាតិ។ ភាគល្អិត​ទាំង​នេះអាច​ហិត​ចូលក្នុងសួត​

និង​​បញ្ជូនទៅក្នុងសរីរាង្គផ្សេងៗ ក្នុងខ្លួន​បាន​យ៉ាង​ងាយ។ ពេល​ដែល​កំទេចតូចៗ នៃម៉្សៅស្រូប​ចូល​ក្នុងសួត​ហើយ

មិន​មាន​វិធីដើម្បីលាង​វា​ចេញបានទេ។ តាម​ការសិក្សាររបស់​ កម្មវិធីសិក្សាជាតិពុល​ (National Toxicology Programme)

របស់ប្រទេស​អង់គ្លេស​ ក្នុងឆ្នាំ១៩៩៣​ បាន​ធ្វើការសាកល្បង​លើ​​កណ្តុរ​ពិសោធន៍ ​១០០​ក្បាល​ ឲ្យ​វា​រស់​នៅក្នុងប្រអប់​ និង​

ចាក់បញ្ចូលភាគល្អិតតូច​ៗ នៃ ​Mineral Powder​​ កំរិត ១៨​មីលីក្រាម​ក្នុងមួយ​ថ្ងៃ សង្កេតឃើញថា​ កណ្តុរ​ទាំង​នោះ​ មាន

ប្រតិកម្មស្បែក របក​ស្បែក កំនរគីសក្នុងសួត (cyst) កំនរវីរុសក្នុងសួត​ (virus infected in lung interstitium) ធ្វើឲ្យ​ពិបាក​

ដក​ដង្ហើម និង​ការឆ្កូត​ដាច់ស្រទាប់​សួត​ ដែល​អាច​បង្កជា​ជំងឺមហារីក​បាន (chronic, progressive fibrosis (scarring)

of lung interstitium)។ ដូច្នេះហើយ ការផាត់មុខគួរប្រើប្រាស់​ម្ស៉ៅទ្រនាប់​ប្រភេទទឹក​ មិន​មាន​ភាគល្អិតតូចៗ​ ដែលអាច​

ប៉ះពាល់​ដល់​សួត ឬ​សម្រាប់​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់ហើយគួរ​ប្រើម្ស៉ៅផាត់​ក្នុងប្រអប់​ធម្មតា​ (compressed powder) ។​


ឡេ​លាបស្បែក ៖ នៅបណ្តា​បច្ចឹមប្រទេស​ និង​សហរដ្ឋអាមេរិក ឡេ​លាបស្បែកត្រូវបាន​គេប្រើប្រាស់ ដើម្បីផ្តល់​សំណើមដល់

ស្បែក​ ឡេ​ប្រភេទនេះ​មិន​ផ្តល់​ផល​ប៉ះពាល់​អ្វីឡើយ ប៉ុន្តែ​នៅតាមប្រទេសនានា​ ក្នុងតំបន់អាស៊ីគេបន្ថែម​នូវ​សារជាតិបារត

(Mercury) ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​ ដោយសារ​វប្បធម៌អាស៊ីនិយម ចូលចិត្ត​ស្បែកស។ ក្នុងរបាយការណ៏ អង្គការ​សហប្រជា

ជាតិ​ឆ្នាំ ២០០៤ ជាតិ​គីមី ក្នុងគ្រឿងសំអាង​ដែល​ប្រទេសកម្ពុជា កំពុង​ប្រឈមមុខ គឺ​សារជាតិបារតនេះផ្ទាល់​តែ​ម្តង។

សារធាតុ​បារត មា​នសមត្ថភាព ធ្វើឲ្យស្បែកសបាន​ដោយសារវា​ទប់​ស្កាត់អង់ស៊ីម មិនឲ្យបង្កើតមេឡានីនក្នុងស្បែក។ បរិមាណ

មេឡានីន ក្នុងស្បែកនេះហើយ ដែល​កំណត់​ថា​ស្បែកអ្នក​មាន​សំបុរ ស​ ឬ​ខ្មៅ (មេឡានីនតិច​ស្បែកស មេឡានីនច្រើនសំបុរខ្មេៅ)

ដែលមុខងារ​សំខាន់ ​របស់​សារធាតុមេឡានីននេះផ្ទាល់​ គឺ​ជាអង្គការពាររបស់​រាង្គកាយ ទប់ស្កាត់ជំងឺមហារីកស្បែក។ ការប្រើ

ប្រាស់​ឡេដែលមាន​សារធាតុបារត ជាប្រចាំ ​ធ្វើអោយ​ស្បែក​មាន​ប្រតិកម្មខ្លាំង នឹង​កំដៅថ្ងៃ ក្នុងករណីមួយចំនួួន ​អាច​ប្រតិកម្ម

ដល់បាត់​បង់​ជីវិត​ក៏មាន ដូច​ករណី​ឆ្នាំ ២០១០ ​យុវតី ឈួន​ សុវណ្ណ ​វ័យ​២៣​ឆ្នាំមកពីខេត្ត​បន្ទាយ​មាន​ជ័យ  និង​ឆ្នាំ​ ២០១១ យុវតី​

មាម​ សៀក​ មក​ពីខេត្ត​កំពង់ស្ពឺ ទាំង២នាក់​សុទ្ធតែ​បាន​បាត់​បង់ជីវិត បន្ទាប់​ពី​សាកល្បង​ប្រើប្រាស់ ​ឡេ​ជំនួយស្បែក​អោយ​ស។


ស្បែក ស ម៉ត់​ រលោង ជាសេចក្តីប៉ងប្រាថ្នា របស់​មនុស្សគ្រប់​រូប​ ទាំង​បុរស និង​ នារី ប៉ុន្តែមុន​នឹង​សម្រេច​ប្រើប្រាស់​ផលិតផល

កែប្រែពណ៌ស្បែក គួរ​ពិនិត្យមើលគ្រឿងផ្សំ ឲ្យ​បានច្បាស់​លាស់ និង​មើ​លម៉ាក​ផលិតផល​ ថា​មាន​បាន​ធ្វើតេស្តដោយក្រសួង​ជាតិ​

និង​អន្តរជាតិឬនៅ។ តាម​កិច្ចសំភាស​របស់​ ដុកទ័រ បារ៉ានខីន (Dr. Barankin)​ មក​ពីប្រទេសកាណាដា​ការប្រើប្រាស់​ឡេ​ ដែល​

មាន​វីតាមីន A, E និង B3 ​គួបផ្សំនឹងការថែរក្សាស្បែក ដោយប្រើផលិតផល​ធម្មជាតិ សុទ្ធតែ​ជំនួយស្បែកអោយសស្អាត​ និង

មានសុខភាពល្អ ជាងមុនដោយមិនប៉ះពាល់សុខភាព និងទទួល​លិទ្ធផល​ល្អ ក្នុងរយៈពេល​យូរទៀតផង៕

តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ?

 


Follow Me
Location

Visitor

My Social Channel