ធ្លាប់តែបោះចោល ការពិតគ្រាប់ផ្លែប័រក៏មានប្រយោជន៍ចំពោះសុខភាពដែរ ជាពិសេសប្រឆាំងនឹងជំងឺមហារីក


យើងធ្លាប់តែដឹងថា សាច់ផ្លែប័រមានប្រយោជន៍ណាស់សម្រាប់សុខភាពក្នុងការទទួលទាន ប៉ុន្តែអ្វីដែលអ្នកមិនចាប់អារម្មណ៍នោះ សូម្បីតែគ្រាប់ផ្លែប័រដែលតែងតែយល់ថាគ្មាន

ប្រយោជន៍នោះ ក៏មានគុណសម្បត្តិដ៏ច្រើនលើសលប់មិនចាញ់សាច់ខាងក្នុងប៉ុន្មានដែរ។ គ្រាប់ផ្លែប័រត្រូវបានគេស្រាវជ្រាវរកឃើញថា មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើន

លើសលប់ជាងសាច់ផ្លែប័រខាងក្នុង និងរាល់បន្លែផ្លែឈើដទៃផ្សេងៗទៅទៀត ថែមទាំងមានប្រយោជន៍ចំពោះសុខភាពជាច្រើនមុខ ជាពិសេសអាចប្រឆាំងនឹងមហារីកផងដែរ។

ដូច្នេះមកតាមដានឥទ្ធិពលនៃគ្រាប់ផ្លែប័រថាមានអ្វីខ្លះ? និងតាមដានវិធីទទួលទានគ្រាប់ផ្លែប័រទាំងអស់គ្នាដូចខាងក្រោម៖

គ្រាប់ផ្លែប័រត្រូវបានគេស្រាវជ្រាវរកឃើញថា មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើនលើសលប់ជាងសាច់ផ្លែប័រខាងក្នុង និងរាល់បន្លែផ្លែឈើដទៃផ្សេងៗទៅទៀត

# គុណប្រយោជន៍របស់គ្រាប់ផ្លែប័រ

១.ប្រឆាំង និងសម្លាប់មេរោគមហារីក

ការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅក្នុងគ្រាប់ផ្លែប័រ មានសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ៧០% និងផ្ទុកទៅដោយសារធាតុ Flavonol ដែលអាចមានលទ្ធភាពការពារ

និងប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់មហារីក។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅក្នុងគ្រាប់ផ្លែប័រ មានសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ៧០% និងផ្ទុកទៅដោយសារធាតុ Flavonol ដែលអាចមានលទ្ធភាពការពារ

និងប្រឆាំងនឹងការរីកលូតលាស់រប់សាច់ដុំមហារីក

២.ពង្រឹងប្រព័ន្ធភាពស៊ាំ

គ្រាប់ផ្លែប័រមានផ្ទុកទៅដោយសារធាតុ Procyanidins និង Catechins ដែលអាចជួយឱ្យប្រព័ន្ឌភាពស៊ាំក្នុងរាងកាយរឹងមាំ អាចទប់ទល់ពីជំងឺគ្រុន ផ្តាសាយ ថែមទាំងអាច

ព្យាបាល ប្រឆាំងនិងកាត់បន្ថយអាការ ហើម រឹង និងរលាកសន្លាក់បានផងដែរ។

គ្រាប់ផ្លែប័រមានផ្ទុកទៅដោយសារធាតុ Procyanidins និង Catechins ដែលអាចជួយឱ្យប្រព័ន្ឌភាពស៊ាំក្នុងរាងកាយរឹងមាំ អាចទប់ទល់ពីជំងឺគ្រុន ផ្តាសាយ

៣.ជំនួយប្រព័ន្ធរំលាយអាហារ

នៅអាមេរិកខាងត្បូង ជាច្រើនឆ្នាំណាស់មកហើយ ដែលគេតែងតែប្រើប្រាស់គ្រាប់ផ្លែប័រ ដើម្បីព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ នោះក៏ដោយសារតែផ្លែប័រសម្បូរ

ទៅដោយជាតិកាកសសៃ ហើយមានលទ្ធភាពអាចព្យាបាលបញ្ហាជំងឺទាក់ទងនឹង ក្រពះ ពោះវៀន ដំបៅក្រពះ រលាកក្រពះ និងបំបាត់អាការទល់លាមកបានទៀតផង។

ផ្លែប័រសម្បូរទៅដោយជាតិកាកសសៃ ហើយមានលទ្ធភាពអាចព្យាបាលបញ្ហាជំងឺទាក់ទងនឹង ក្រពះ ពោះវៀន ដំបៅក្រពះ រលាកក្រពះ និងបំបាត់អាការទល់លាមក

៤.ការពារសុខភាពបេះដូង

អាស៊ីតអាមីណូ (Amino Acid) និងជាតិកាកសសៃហ្វៃបឺ ដែលមាននៅក្នុងគ្រាប់ផ្លែប័រ អាចជំនួយដល់សុខភាពបេះដូងឱ្យដំណើរការល្អ ជាពិសេសអាចជួយកាត់បន្ថយកម្រិត

ជាតិខ្លាញ់មិនល្អ ការពារអាការជំងឺទាក់ទងនឹងជំងឺស្ទះសសៃឈាម ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។

អាស៊ីតអាមីណូ (Amino Acid) និងជាតិកាកសសៃហ្វៃបឺ ដែលមាននៅក្នុងគ្រាប់ផ្លែប័រ អាចជំនួយដល់សុខភាពបេះដូងឱ្យដំណើរការល្អ

៥. ក្មេងជាងវ័យ និងរស់នៅបានយូរ

គ្រាប់ផ្លែប័រ មិនត្រឹមតែអាចជួយធ្វើឱ្យសម្រស់អ្នកនៅក្មេងជាងវ័យនោះទេ ថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ អស់កង្វល់បញ្ហាជំងឺទាក់ទងនឹងរលាក សន្លាក់ឆ្អឹង

ផ្សេងៗផងដែរ។ ជាមួយគ្នានេះផងដែរ នៅក្នុងផ្លែប័រមានសារធាតុប្រឆាំងអុកស៊ីតកម្ម ថែមទាំងអាចមានលទ្ធភាពអាចសំយោគសារធាតុខូឡាជែនក្នុងរាងកាយ ជួយពន្យារភាព

ចាស់ ធ្វើឱ្យឆ្អឹងរឹងមាំ ស្បែកភ្លឺថ្លា និងគ្មានភាពយារធ្លាក់។

ម្យ៉ាងវិញទៀតគ្រាប់ផ្លែប័រ អាចជួយគ្រប់គ្រង និងកាត់បន្ថយបរិមាណជាតិស្ករក្នុងរាងកាយ ថែមទាំងមានសារធាតុដែលធ្វើឱ្យឆាប់ឆ្អែត មិនសូវឃ្លានអាហារ ដែលអាចធ្វើឱ្យអ្នក

ស្រកទម្ងន់ផងដែរ។

គ្រាប់ផ្លែប័រ មិនត្រឹមតែអាចជួយធ្វើឱ្យសម្រស់អ្នកនៅក្មេងជាងវ័យនោះទេ ថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ អស់កង្វល់បញ្ហាជំងឺ

# វិធីទទួលទានគ្រាប់ផ្លែប័រ

ការចម្រាញ់គ្រាប់ប័រជាម្សៅ

- ជាដំបូងអ្នកត្រូវយកគ្រាប់ទាំងមូល ចេញពីផ្លែប័រ បន្ទាប់មកលាងទឹកឱ្យស្អាតជូតឱ្យស្ងួត។

ជាដំបូងអ្នកត្រូវយកគ្រាប់ទាំងមូល ចេញពីផ្លែប័រ បន្ទាប់មកលាងទឹកឱ្យស្អាតជូតឱ្យស្ងួត

- បន្ទាប់មកត្រូវយកគ្រាប់ផ្លែប័រទៅចំហុយ ឬទៅដុតនៅក្នុងឡ ក្នុងសីតុណ្ហភាព 120 °C រហូតដល់សម្បកវាប្រេះបែក និងឆ្អិនល្អ។

- អ្នកត្រូវបកសម្បកវាចេញឱ្យអស់ រួចកាត់សាច់គ្រាប់វាជាដុំតូចៗ សឹមយកទៅកិន ឬក្រឡុក រហូតដល់វាចេញជាម្សៅ។ ជាចុងក្រោយអ្នកអាចយកមកប្រើការបានហើយ

ឬច្រកទុកសម្រាប់ប្រើពេលក្រោយក៏បាន។

កាត់សាច់គ្រាប់វាជាដុំតូចៗ សឹមយកទៅកិន ឬក្រឡុក រហូតដល់វាចេញជាម្សៅ

របៀបនៃការប្រើប្រាស់

វិធីទី១៖ អ្នកអាចយកម្សៅគ្រាប់ផ្លែប័រនេះ មករោយលាយបន្ថែមលើ ទឹកផ្លែឈើ ទឹកផ្លែឈើក្រឡុក ស៊ុប សាឡាត់ និងបន្ថែមនៅក្នុងអាហារដែលអ្នកទទួលទានក៏បាន។

អ្នកអាចយកម្សៅគ្រាប់ផ្លែប័រនេះ មករោយលាយបន្ថែមលើ ទឹកផ្លែឈើ ទឹកផ្លែឈើក្រឡុក ស៊ុប សាឡាត់ និងបន្ថែមនៅក្នុងអាហារ

វិធីទី២៖ អ្នកអាចលាយម្សៅផ្លែប័រ កន្លះស្លាបព្រានៅក្នុងទឹកក្តៅ១ពែង រួចទុកឱ្យវាចេញជាតិ ១០នាទី សឹមយកទឹកមួយកែវនេះមកទទួលទានសម្រាប់កែសុខភាព និងសម្រស់

ពីខាងក្នុង៕ 

អ្នកអាចលាយម្សៅផ្លែប័រ កន្លះស្លាបព្រានៅក្នុងទឹកក្តៅ១ពែង រួចទុកឱ្យវាចេញជាតិ ១០នាទី សឹមយកទឹកមួយកែវនេះមកទទួលទានសម្រាប់កែសុខភាព និងសម្រស់


Follow Me
Location

Visitor

My Social Channel