ការក្រោកនោមទៅបន្ទប់ទឹកនៅពេលយប់ ត្រឹមតែម្តង មិនមែនជារឿងអ្វីដែលត្រូវបារម្ភនោះទេ។ ប៉ុន្តែការដែលអ្នកតែងតែក្រោកពីដំណេក ទៅបន្ទប់ទឹកញឹកញាប់ពេក វាប្រាកដ
ជាមានបញ្ហាសុខភាព មិនប្រក្រតីណាមួយហើយជាពិសេសអាចកើតលើស្ត្រីវ័យកណ្តាលភាគច្រើន ដែលអ្នកត្រូវតែពិនិត្យតាមដានឱ្យបានដិតដល់។ ការក្រោកពីដំណេកទៅ
បន្ទប់ទឹកកណ្តាលយប់ មិនត្រឹមតែអាចមកពីបញ្ហាសុខភាពនោះទេ វាថែមទាំងអាចរំខានដំណេក និងធ្វើឱ្យអ្នកបាត់បង់ថាមពេលនៅក្នុងខ្លួនផងដែរ។
ដូច្នេះមកតាមដានទាំងអស់គ្នា អំពីបញ្ហាសុខភាពមួយចំនួន ដែលបណ្តាលឱ្យអ្នកក្រោកទៅបន្ទប់ទឹកនោមជាញឹកញាប់ខុសពីធម្មតា ដូចខាងក្រោម៖
ការដែលអ្នកតែងតែក្រោកពីដំណេក ទៅបន្ទប់ទឹកញឹកញាប់ពេក វាប្រាកដជាមានបញ្ហាសុខភាព មិនប្រក្រតីណាមួយហើយ
# បាត់បង់សមត្ថភាពនៃអរម៉ូនម្យ៉ាង(អរម៉ូន Antidiuretic)
អរម៉ូន Antidiuretic ជួយគ្រប់គ្រងកម្រិតជាតិទឹក និងទឹកនោមនៅក្នុងរាងកាយរបស់អ្នក។ ប៉ុន្តែអរម៉ូននេះ នឹងមានសមត្ថភាពចុះខ្សោយ នៅពេលដែលអ្នកមានវ័យកាន់តែ
ចាស់ទៅ ជាពិសេសចាប់ពីវ័យ ៦០ ទៅ ៧០ ឆ្នាំទៅ។ ដូច្នេះនៅពេលដែលអរម៉ូននេះកាន់តែខ្សោយទៅ អ្នកនឹងមិនសូវជាអាចទប់នោមបាន ហើយជាពិសេសត្រូវក្រោក
ទៅបន្ទប់ទៅជាញឹកញាប់រាល់យប់ជាមិនខាន។
នៅពេលដែលអរម៉ូននេះកាន់តែខ្សោយទៅ អ្នកនឹងមិនសូវជាអាចទប់នោមបាន ហើយជាពិសេសត្រូវក្រោកទៅបន្ទប់ទៅជាញឹកញាប់រាល់យប់ជាមិនខាន
# អាការហើមជើង
អាការហើមជើង បណ្តាលមកពីជាតិទឹកនៅក្នុងខ្លួនរបស់អ្នកទាប និងជាតិទឹករត់មិនត្រូវកន្លែងសព្វរាងកាយ ហើយមូលហេតុទាំងនេះ នៅពេលដែលអ្នកគេងលក់ វានឹងជម្រុញ
ឱ្យទឹកនោមចេញមកក្រៅ ដែលជាហេតុធ្វើឱ្យអ្នកឧស្សាហ៍ក្រោកនោមរាល់យប់។ ដើម្បីដោះស្រាយបញ្ហាមួយនេះ រាល់យប់មុនពេលចូលគេងអ្នកគួរតែធ្វើលំហាត់ប្រាណងាយៗ
ដោយដាក់ជើងឡើងលើ ឱ្យបាន ២ ទៅ៣ម៉ោង ដើម្បីឱ្យសារធាតុរាវរត់សព្វរាងកាយ និងមិនធ្វើឱ្យអ្នកក្រោកនោមរាល់យប់ទៀតទេ។
អាការហើមជើង បណ្តាលមកពីជាតិទឹកនៅក្នុងខ្លួនរបស់អ្នកទាបដែលជាហេតុធ្វើឱ្យអ្នកឧស្សាហ៍ក្រោកនោមរាល់យប់
# មហារីកស្បូន ឬមហារីកអូវ៉ែ
ការកើតជំងឺដុំសាច់មហារីកស្បូន និងមហារីកអូវ៉ែ វានឹងធ្វើឱ្យស្បូនរបស់អ្នករីកធំ ហើយធ្វើការសង្កត់ទៅលើប្លោកនោម ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខភាពរាងកាយ និង
ប្លោកនោមរបស់អ្នកនោះទេ តែវាអាចធ្វើឱ្យអ្នកក្រោកនោមញឹករាល់យប់ផងដែរ។
ការកើតជំងឺដុំសាច់មហារីកស្បូន និងមហារីកអូវ៉ែ វានឹងធ្វើឱ្យស្បូនរបស់អ្នករីកធំ ហើយធ្វើការសង្កត់ទៅលើប្លោកនោម
# ឆ្លងមេរោគផ្លូវបង្ហូរនោម
ការឆ្លងមេរោគនៅក្នុងផ្លូវបង្ហូរនោម អាចធ្វើឱ្យអ្នកក្រោកនោមនៅអំឡុងពេលយប់កំពុងគេងបានផងដែរ។ ជាពិសេសពេលនោមម្តងៗ អាចនឹងមានការឈឺចុកចាប់មកជាមួយ
ផង ដោយមិនត្រឹមតែមានផលវិបាករាល់យប់ទេ សូម្បីតែពេលថ្ងៃក៏អ្នកមានអារម្មណ៍ថាពិបាកក្នុងរាងកាយដែរ។
ការឆ្លងមេរោគនៅក្នុងផ្លូវបង្ហូរនោម អាចធ្វើឱ្យអ្នកក្រោកនោមនៅអំឡុងពេលយប់កំពុងគេងបានផងដែរ។ ជាពិសេសពេលនោមម្តងៗ អាចនឹងមានការឈឺចុកចាប់មកជាមួយផង
# ជំងឺទឹកនោមផ្អែម
រោគសញ្ញាដែលឧស្សាហ៍ក្រោកនោមពេលយប់ច្រើនបំផុត គឺពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមតែម្តង។ នៅពេលដែលជាតិស្ករក្នុងខ្លួន មិនអាចគ្រប់គ្រងបាន ហើយមិនបានធ្វើការ
បំលែងជាតិស្ករក្នុងខ្លួនជាថាមពលបានល្អនោះទេ ជាតិស្ករនឹងហូរហៀរបញ្ចេញតាមរយៈទឹកនោមដ៏ច្រើនលើសលប់ ជាពិសេសគឺរាល់យប់ពេលដែលអ្នកកំពុងតែគេង។
រោគសញ្ញាដែលឧស្សាហ៍ក្រោកនោមពេលយប់ច្រើនបំផុត គឺពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមតែម្តង
# សម្ពាធលើប្លោកនោម
អាការបែបនេះ ភាគច្រើនកើតមាននៅលើស្ត្រីដែលទើបតែសម្រាលកូនរួចតាមបែបធម្មជាតិ (ទ្វារមាស) ហើយសាច់ដុំទ្វារមាសរបស់អ្នកចាប់ផ្តើមខ្សោយ ហើយមានសម្ពាធ
សង្កត់ទៅលើប្លោកនោម ដែលជាហេតុធ្វើឱ្យអ្នកឧស្សាហ៍រាន់នោម ជាពិសេសគឺក្រោកនោមពេលយប់តែម្តង។
សាច់ដុំទ្វារមាសរបស់អ្នកចាប់ផ្តើមខ្សោយ ហើយមានសម្ពាធសង្កត់ទៅលើប្លោកនោម ដែលជាហេតុធ្វើឱ្យអ្នកឧស្សាហ៍រាន់នោម ជាពិសេសគឺក្រោកនោមពេលយប់តែម្តង
# ទាក់ទងនឹងជំងឺផ្លូវភេទ
ការនោមញឹករាល់យប់ អាចបណ្តាលមកពីការឆ្លងមេរោគ ឬកំពុងតែផ្ទុកនូវមេរោគកាមរោគផ្សេងៗ ដូចជា ស្វាយ ស្វាយប្រមេះ និងជំងឺទាក់ទងនឹងប្រដាប់បន្តពូជជាច្រើនមុខ
ទៀត។ ក្នុងករណីដែលអ្នកមានការឈឺចុកចាប់រាល់ពេលនោមមកជាមួយនោះ អ្នកគូរតែទៅពិគ្រោះជាមួយវេជ្ជណ្ឌិតដើម្បីពិនិត្យរកមើលជំងឺទាំងអស់នេះ។
ការនោមញឹករាល់យប់ អាចបណ្តាលមកពីការឆ្លងមេរោគ ឬកំពុងតែផ្ទុកនូវមេរោគកាមរោគផ្សេងៗ ដូចជា ស្វាយ ស្វាយប្រមេះ និងជំងឺទាក់ទងនឹងប្រដាប់បន្តពូជ
# បញ្ហាក្រពេញប្រូស្តាត
នៅពេលដែលក្រពេញប្រូស្តាតរបស់អ្នកមានបញ្ហា ហើយរីកធំវាអាចធ្វើឱ្យប៉ះទង្គិចដល់ប្រព័ន្ធបង្ហូរនោម អាចធ្វើឱ្យអាការទប់នោមមិនបានយូរ ដោយសារតែប្លោកនោមពេញ
ដោយទឹកនោម រួចវានឹងធ្វើឱ្យអ្នកចូលបន្ទប់ញឹកញាប់ ជាពិសេសគឺពេលយប់៕
នៅពេលដែលក្រពេញប្រូស្តាតរបស់អ្នកមានបញ្ហា ហើយរីកធំវាអាចធ្វើឱ្យប៉ះទង្គិចដល់ប្រព័ន្ធបង្ហូរនោម