បុរសកាម៉ាប់ ត្រូវគេសើចចំអក ដោយសារតែរូបរាង បានប្រែជាមាន រូបរាងសង្ហាវិញ ត្រឹមរយៈពេល ៣ខែ


បរទេស៖ បុរសដែលមានរូបរាងធាត់កាម៉ាប់ វ័យ២២ឆ្នាំម្នាក់ ត្រូវបានមនុស្សជាច្រើន សើចចំអក និងមើលងាយ ដោយសារតែគាត់ មានទម្ងន់រហូតដល់ទៅ ១៧៤គីឡូក្រាមឯណោះ។

ផ្ទុយទៅវិញ បុរសដែលមានរូបរាងធាត់ ឈ្មោះថា Austin រូបនេះ បានធ្វើការឆ្លើយតប យ៉ាងល្អឥតខ្ចោះ ទៅកាន់អ្នកដែល សើចចំអក មើលងាយ មើលថោកខ្លួន ដោយការសម្រកទម្ងន់

យ៉ាងឆាប់រហ័ស មិនគួរឲ្យជឿ។ ជាងនេះទៅទៀត Austin ថែមទាំងបានក្លាយខ្លួនទៅជា តារាម៉ូដែល ដ៏ជោគជ័យម្នាក់ទៀតផង។ គួររំលឹកឲ្យដឹងផងដែរថា Austin ធ្លាប់ត្រូវបានមិត្តភក្តិ

ហៅថា «បុរសកាម៉ាប់» ដោយសារតែ ការញៀននឹងអាហារ ដែលមានជាតិខ្លាញ់ច្រើន និងទឹកក្រូច រហូតធ្វើឲ្យគាត់ ឡើងទម្ងន់ដល់ទៅ ៣២៤ផោន (១៧៤គីឡូក្រាម) ឯណោះ។

យ៉ាងណាមិញ បន្ទាប់ពីហត់នឿយ ចំពោះភាពអាម៉ាស់ ដោយសារតែរូបរាងរបស់ខ្លួន Austin ក៏បានសម្រេចចិត្ត សម្រកទំងន់តែម្តង។ ដំបូងឡើយ គាត់បានទទួលទាន

អាហារសម្រកទំងន់ ប្រភេទ «Atkins» ហើយបានស្រកអស់ ៩ផោន​(៤គីឡូក្រាម) ក្នុងរយៈពេល ១សប្តាហ៍ដំបូង។


រូបតំណាង អាហារសម្រកទំងន់ ប្រភេទ Atkins

Austin បានបន្តទទួលទានអាហារនេះ រហូតបានស្រកអស់ ៨០ផោន (៣៦គីឡូក្រាម) ក្នុងរយៈពេល ៣ខែ។ ក្រោយមកទៀត Austin បានចាប់ផ្តើម ហាត់ប្រាណ (Gym)

នៅពេលយប់ ដើម្បីធ្វើឲ្យ រូបរាងរបស់ខ្លួន កាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀត។ នៅទីបញ្ចប់ ការខិតខំប្រឹងប្រែងរបស់គាត់ បានផ្តល់នូវលទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលតែម្តង៕



ប្រភព៖ បរទេស


Follow Me
Location

Visitor

My Social Channel