សាមសុងដាក់បង្ហាញទូទឹកកក Twin Cooling Plus ដោយមានកាដូសន្ធឹកសន្ធាប់


ក្រុមហ៊ុនសាមសុងដាក់បង្ហាញជាពិសេសនូវទូទឹកកក ទើបមកដល់ថ្មី Twin Fridge Plus នៅ ក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីថ្ងៃនេះដល់ថ្ងៃទី 30 មេសា ឆ្នាំ2016 ដោយមាន

រង្វាន់ និង ការថែមជូនពិសេសជាច្រើនទៀត។ ការដាក់បង្ហាញនេះ ត្រូវបានរៀបចំឡើងនៅហាងK4សុរិយា ហាងAEON ហាង Sunsimexco សុីតធីម៉ល ហាងKLD3 ទល់មុខ

អាគារភ្នំពេញថៅវេីរ និង ហាងNojima ដើម្បីអោយអតិថិជន ស្គាល់កាន់តែច្បាស់នូវ អត្ថប្រយោជន៍ដ៍អស្ចារ្យពី ទូទឹកកកសាមសុង Twin Cooling Plus ដែល ទូទឹកកកដទៃ

គ្មាន។ អតិថិជន នឹងទទួលបាននូវវត្ថុអនុស្សវរីយ៍ភ្លាមៗផងដែរ ចំពោះការឆ្លើយ សំនួរងាយៗអំពីទូទឹកក សាមសុង Twin Cooling Plus ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ

អតិថិជនដែលទិញទូទឹកកក Twin Cooling Plus ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 17 ខែមេសា ឆ្នាំ 2016 នៅហាងអេឡិចត្រូនិចសាមសុងទូទៅប្រទេសនឹង ទទួលបានភ្លាមៗ នូវ

ម៉ាយក្រូវេវ ឬម៉ាសុីនបូមធូលីសាមសុង ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ។ ទូទឹកកកស៊េរីថ្មីរបស់សាមសុងអាចរក្សាបន្លែ ផ្លែឈើ និងគ្រឿងទេសឲ្យ ស្រស់បានយូរ ដោយសារ

តែវាបំពាក់ នូវបច្ចេកវិទ្យា Twin Cooling Plus ដែលអាចរក្សាសំណើមបានរហូត ដល់ទៅ70% មិនថាបន្លែផ្លែឈើទាំងនេាះ ដាក់ក្នុងកន្លែងណាក៏ដោយក្នុងទូទឹកកក។

បច្ចេកវិទ្យា Twin Cooling Plus ធ្វើឲ្យខ្យល់នៅកន្លែង ត្រជាក់មិនហូរចូលកន្លែងកកដែល ការពារមិនឲ្យក្លិនមិន ល្អហូរចេញពីកន្លែងមួយទៅ កន្លែងមួយ ហើយធ្វើឲ្យបន្លែ

ផ្លែឈើនៅ ស្រស់ដូចដើម។ អ្នកប្រើប្រាស់អាចផ្លាស់ប្តូរកន្លែងត្រជាក់ក្នុងទូទឹកកទៅជាកន្លែងកកដើម្បី ក្លាសេម្ហូបអាហារ។ រាល់ការទិញទូទឹកកកសាមសុងស៊េរីថ្មីនៅទូទាំ

ប្រទេសចាប់ តាំងពីថ្ងៃនេះតទៅអតិថិជន នឹងទទួលបានការធានារហូតដល់ទៅ ១០ឆ្នាំ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើ ពិភពលោកផ្នែកបច្ចេកវិទ្យាដោយ ផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ

ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍

ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេ ផ្នែក

អុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000

នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរកព័ត៌មានបន្ថែម និងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និង

ឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com


Follow Me
Location

Visitor

My Social Channel