Huawei P9 និងបច្ចេកវិទ្យាកាមេរ៉ាភ្លោះ Leica បង្កើតឲ្យនូវបទពិសោធន៍ នៃការថតរូបដ៏ថ្មីសន្លាង ដាក់សម្ពោធនៅក្រុងឡុងដ៍


ភ្នំពេញ ៖ នៅកម្មវិធីសម្ពោធដ៏ធំមួយនៅ Battersea Evolution ក្នុងទីក្រុងឡុងដ៍ ក្រុមហ៊ុនស្មាតហ្វូន Huawei (Huawei Consumer Business Group) បានធ្វើការសម្ពោធនូវ

ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ P9 និង P9 Plus។ ក្រោមកិច្ចសហការជាមួយ Leica កាមេរ៉ាភ្លោះនៅលើP9 នឹងនាំយកនូវបទពិសោធន៍នៃ ការថតរូបលើស្មាតហ្វូនដ៏ថ្មីសន្លាងទៅកាន់

ឆាកអន្តរជាតិ។ P9 ជាស្មាតហ្វូនដំបូងបំផុតដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកាមេរ៉ា ដ៏ល្បីឈ្មោះទូទាំងពិភពលោកគឺ Leica Camera AG។

កាមេរ៉ាភ្លោះរបស់P9 នឹងនាំមកនូវបទពិសោធន៍ នៃការថតរូបបែបថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមក ពោលគឺ អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ស្មាតហ្វូន អាចផ្តិតយកពណ៌រូបភាព និង

ពណ៌សខ្មៅ ក្នុងកម្រិតភ្លឺច្បាស់ត្រជាក់ភ្នែក និងមានភាពលេចធ្លោតែម្តង។ ទន្ទឹមនឹងនេះ Huawei ក៏បានដាក់សម្ភោធ B3 Talkband សម្រាប់ពាក់នៅនឹងកដៃជាផ្លូវការនាឱកាសនោះ

ផងដែរ។ ដោយបង្ហាញពីការសហការ រវាងក្រុមហ៊ុនដ៏ល្បីឈ្មោះទាំង២នេះក្នុងទីក្រុងសៀងហៃ និង ហូលីវូឌ ការដាក់សម្ពោធនេះ បានក្លាយជានិមិត្តរូប តំណាងឲ្យសម្ព័ន្ធភាពរវាង

Huawei និង Leica តាមរយៈចំនុចប្រសព្វ នៃពណ៌ និងពណ៌សខ្មៅ។

លោក Cavill ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីសម្ពោធនេះ ដោយអ្នកថតរូបអាជីពដ៏ល្បីឈ្មោះ គឺលោក Mary McCartney និង David Guttenfelder ពីខាង National

Geographic ក៏ដូចជាលោក Jim Egan អគ្គនាយកក្រុមហ៊ុន BBC Global News, លោក Condé Nast ប្រធានក្រុមហ៊ុននិងប្រធានផ្នែកប្រតិបត្តិ Jonathan Newhouse អ្នកបោះ

ផ្សាយកាសែត Vogue China Anita Chang និងសមាជិកប្រធានក្រុមប្រឹក្សាចក្រភពអង់គ្លេសគឺលោក Andrew Cahn និង Dame Helen Alexander។ លោក Richard Yu

អគ្គនាយកជាន់ខ្ពស់ ក្រុមហ៊ុនស្មាតហ្វូន Huawei ( Huawei Consumer Business Group ) បានថ្លែងថា “Huawei មានក្តីរំភើបរីករាយ ឥតឧបមាក្នុងឱកាសដាក់បញ្ចេញ

ស្មាតហ្វូនម៉ូឌែល P9 របស់ខ្លួន តាមរយៈបទពិសោធន៍នៃការថត រូបដ៏វិសេសវិសាល និងល្អដាច់គេជាមួយ នឹងបច្ចេកវិទ្យាកាមេរ៉ា Leica ដែលជាក្រុមហ៊ុននាំមុខគេផ្នែកផលិត

កាមេរ៉ាទាំងអាណាឡុក (analogue) និង ឌីជីថល (Digital) មានអាយុកាលច្រើនជាង ១០០ ឆ្នាំមកហើយ។” លោកបន្តថា “ឥឡូវនេះ អ្នកអាចប្រើ P9 ដើម្បីថតរូបដែលមាន

កម្រិតរូបភាពច្បាស់គ្មាន គូប្រៀបខុសប្លែកពីកាមេរ៉ាស្មាតហ្វូនដទៃ ជាមួយនឹងរូបរាងទូរស័ព្ទដ៏ ប្រណីតទាក់ភ្នែក ព្រមទាំងមានសមត្ថភាពខ្លាំងទៀតផង។” បទពិសោធន៍នៃការថត

រូបដ៏ថ្មីសន្លាងលើស្មាតហ្វូន ដោយសហការជាមួយក្រុមហ៊ុន Leica Camera AG ស្មាតហ្វូន P9 នាំមកជូនអ្នកគាំទ្រ Huawei នូវគុណភាពខ្ពស់មិនអាចប្រកែកបាន ទាំងផ្នែក

Hardware និងប្រព័ន្ធដំណើរការ ព្រមទាំងកម្មវិធីទូរស័ព្ទ ចាប់តាំងពីស្រទាប់កែវរបស់កាមេរ៉ា (Optical Lenses) រហូតដល់ អង្គញាណ (sensors) និងសមត្ថភាពនៃការចាប់

រូបភាព ដែលចំនុចទាំងនេះនឹងធ្វើឲ្យ អ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើល នឹងគុណភាពរូប ដែលចាប់ពីកាមេរ៉ារបស់ P9 ជាក់ជាមិនខាន។

កាមេរ៉ាម្ខាងជាកាមេរ៉ា RGB ឯកទេសខាងចាប់ពណ៌ ខណៈដែលកាមេរ៉ាម្ខាងទៀតជាកាមេរ៉ា monochrome សម្រាប់លៃតម្រូវពណ៌ស និងខ្មៅដើម្បីធ្វើឲ្យ កម្រិតរូបភាពដែលអ្នកថត

កាន់តែភ្លឺច្បាស់ បែបធម្មជាតិពិតៗតែម្តង។ P9 ក៏អាចចាប់រូបភាពក្នុងទីងងឹតបានយ៉ាងច្បាស់ ដោយសារកាមេរ៉ាភ្លោះនេះដំណើរការ យ៉ាងស៊ីសង្វាក់គ្នា ដោយធានានូវការលៃបន្ថែម

កម្រិតពណ៌ និងភាពច្បាស់នៃរូបភាព ដូចអ្វីដែលអ្នកឃើញផ្ទាល់ភ្នែកផងដែរ។ គ្រប់រូបភាពទាំងអស់ ដែលចាប់ដោយកាមេរ៉ា P9 សុទ្ធតែផ្សារភ្ជាប់នូវអនុស្សាមិនអាចបំភ្លេចបាន និង

ពណ៌មើលទៅត្រជាក់ភ្នែក ដែលជាលក្ខណៈពិសេសធ្វើឲ្យ Leica លេចធ្លោ។

អ្នកប្រើប្រាស់ អាចជ្រើសរើសស្ទាយ៍ហ្វីល៣ប្រភេទ (Film Modes) គឺ ស្តង់ដា ពណ៌ច្បាស់បែបធម្មជាតិ (Vivid Colors) និងពណ៌រលោង (Smooth Colors) ទៅតាមចំណង់

ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសស្ទាយ៍ពណ៌ សនិងខ្មៅ (monochrome) ដើម្បីចាប់យករូបភាពបែបស និងខ្មៅដ៏ភ្លឺច្បាស់ មានកម្រិតជម្រៅរូបភាពធ្ងន់ និងមាន

គុណភាពរូបធំ និងច្បាស់ថែមទៀតផង។ កាមេរ៉ារបស់ P9 ធ្វើការផ្តោតលើចំនុច៣សំខាន់ៗ គឺ ឡាហ្ស៊ែរ (Laser) ចាប់ស្ថានភាពរូបភាព ការគណនាកម្រិតជម្រៅនៃរូបភាព

(Depth) និងកម្រិតកុងត្រាស (contrast) នៃរូបភាពផងដែរ ហើយវាធ្វើការជ្រើសរើសយកលទ្ធផល ចុងក្រោយមួយ ដែលផ្តល់នូវគុណភាពរូបភាព គួរជាទីពេញចិត្ត មិនថានៅ

ពេលណានោះទេ។

“Leica និង Huawei មាននូវការប្តេជ្ញារួមមួយដ៏ធំ គឺការអភិវឌ្ឍលើការចាប់យករូបភាព ធ្វើយ៉ាងណាឲ្យ គុណភាពរូបលេចធ្លោល្អគ្មានគូប្រជែង ហើយការសហការនេះនឹងពាំនាំ

យកនូវ បទពិសោធន៍ នៃការថតរូបដ៏អស្ចារ្យនេះទៅ កាន់អ្នកប្រើប្រាស់ទាំងអស់ជុំវិញពិភពលោក។” លោក Oliver Kaltner អគ្គនាយកក្រុមហ៊ុន Leica Camera AG ថ្លែង

ដោយបន្តថា “យើងបាននឹងកំពុងខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការ របស់យើងជាមួយ Huawei ដើម្បីផ្តល់នូវបទពិសោធន៍ នៃការថតរូបលើស្មាតហ្វូន ដែលមិនអាចបំភ្លេចបាន

ដល់អតិថិជន ទាំងអស់របស់យើង។” ការរចនាថ្មីដ៏លេចធ្លោកាន់តែប្រណីត កាន់តែឆើតឆាយជាងមុន P9 គឺជាស្មាតហ្វូន ដែលត្រូវបានរចនាដើម្បីភាពប្រណីតលេចធ្លោទាក់

ក្រសែភ្នែកមហាជនតែម្តង ដូចគ្នាទៅនឹងម៉ូតរបស់ស៊េរី P មុនៗដែលជាស្មាតហ្វូន នាំមុខគេរបស់ Huawei។

P9 ត្រូវបានស្រោបដោយកញ្ចក់ 2.5D គុណភាពខ្ពស់បំផុតនៅផ្នែកខាងលើ វ័ណ្ឌជុំវិញដោយសារធាតុ អាលុយមីញ៉ូមដែលមានរឹម បែបគ្រាប់ត្បូងពេជ្របញ្ចេញភាពភ្លឺផ្លេករលោង

ឆើតឆាយបំផុត។ P9 ដែលមានទំហំផ្ទុក 64GB មានពណ៌មាសដ៏ភ្លឺរលោង ដែលជាស្តង់ដា ពណ៌តួទូរស័ព្ទលេចធ្លោមួយ ជាមួយនឹងតួផ្នែកខាងក្រោយ ធ្វើពីដែកពណ៌មាសភ្លឺរលោង

ឆ្នូតតូចៗទាក់ភ្នែកបំផុត។

លើសពីនេះទៅទៀត បើក្រឡេកទៅមើល P9 ពណ៌សរលោងវិញគឺរលោងជាងថ្នាំឡានតម្លៃថ្លៃៗ កប់ពពកទៅទៀត ដែលវាចាំងរំលេចរាល់ ពន្លឺទាំងអស់ដែលចាំងជះមកលើទូរស័ព្ទ

នេះ តែឆ្នូតនីមួយៗនៃ ចំណាំងផ្លាតដែលជះពីតួស្មាតហ្វូននេះទៅវិញនោះ ធ្វើឲ្យពណ៌នៅលើទូរស័ព្ទនេះ កាន់តែអស្ចារ្យថែមទៀត។ សមត្ថភាព និងគុណភាពថ្ម P9 ត្រូវបានផលិត

ឡើងដើម្បីសមត្ថភាពដំណើរការខ្ពស់ និងមានល្បឿនលឿនបំផុតទាំងដំណើរការ និងការប្រើអ៊ិនធើណិត ដែលជាចំនុចធ្វើឲ្យ Huawei ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។

ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ និងកម្រិតភាពច្បាស់ដល់ទៅ 1080 ភិកស៊ែល (Pixels) ស្មាតហ្វូន P9 ដំណើរការលើអង្គចងចាំជំនាន់ថ្មីប្រភេទ Kirin 955 2.5GHz 64-bit

ARM-based Processor ដែលជាធ្វើឲ្យ P9 ក្លាយជាស្មាតហ្វូន ដែលមានសមត្ថភាពដំណើរការលឿនបំផុតនាំមុខគេ ហើយប្រើថ្មទំហំ 3,000mAh កាន់ជាប់បានយូរធ្វើឲ្យស្មាតហ្វូន

នេះ ជាស្មាតហ្វូនដ៏ល្អបំផុតទាំងផ្នែកសមត្ថភាព និងថាមពលថ្ម។

ទន្ទឹមនឹងនេះ បើយើងងាកមកមើល P9 Plus ឯណេះវិញ គឺមានទំហំអេក្រង់ដល់ទៅ 5.5 អ៊ីញ ប្រភេទ 3D Touch និងទំហំថ្មធំជាង P9 ចំនួន 400mAh គឺ 3,400mAh។

P9 Plus មាននូវជម្រើសប្រភេទ សាកថ្មល្បឿនលឿនគឺ dual-IC ដែលអាចប្រើបានដល់ទៅ ៦ម៉ោង សម្រាប់ការសាកថ្មរៀងរាល់ ១០នាទីម្តង។ ស្មាតហ្វូនទាំង ២ស៊េរីនេះផ្តល់នូវ

មុខងារអស្ចារ្យគ្មានគូប្រៀបដូចគ្នា ដោយរួមមានទាំងអង់តែន បង្កប់ចំនួន៣ ដែលជាប្រភេទ virtual-triple-antenna ត្រូវបានផលិតឡើង សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនដែលចង់

បានការតភ្ជាប់ ល្បឿនលឿនទាំង អ៊ិនធើណិតពីស៊ីមកាត និង Wi-Fi ដើម្បីផ្តល់នូវបទពិសោធន៍នៃ ការប្រើប្រាស់អ៊ិនធើណិតលើស្មាតហ្វូតដែលមានល្បឿនលឿនបំផុត មិនថាអ្នក

នៅទីណានោះទេ។ P9 និង P9 Plus ក៏មានប្រព័ន្ធសុវត្ថិភាពខ្ពស់ដើម្បី ការពារព័ត៌មានផ្ទាល់ខ្លួន និងឯកសារសំខាន់ៗដែលផ្ទុកលើស្មាតហ្វូនទាំងនេះផងដែរ តាមរយៈបច្ចេកវិទ្យា

ស្កេនក្រយ៉ៅដៃ នាំមុខគេរបស់ Huawei ផងដែរ។ អង្គញាណសម្គាល់ក្រយ៉ៅដៃនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែប្រែតាមចំណង់ ចំណូលចិត្តរបស់ខ្លួន និងធ្វើការ

ការពារស្មាតហ្វូននេះ បានយ៉ាងល្អប្រសើរ ដោយកាត់បន្ថយការលួចបន្លំ ឬការព្យាយាមជ្រែកចូលឆែកឆេរ ទូរស័ព្ទដោយប្រការណាមួយផងដែរ ខណៈដែលបច្ចេកវិទ្យាស្កេនក្រយ៉ៅ

ដៃនេះធានាថា អ្នកប្រើប្រាស់អាចធ្វើការការពារ P9 ឬ P9 Plus បានដោយសុវត្ថិភាពគួរជាទីទុកចិត្ត និងរហ័សបំផុត។

 


Follow Me
Location

Visitor

My Social Channel