អ្នកណាក៏ថាសាមសុង Galaxy S7 និង S7 edge ជាទូរស័ព្ទឡូយអស្ចារ្យ


បន្ទាប់ពីមានវត្តមាននៅក្នុងទីផ្សារថ្មីៗនេះ ទូរស័ព្ទទាំងពីរស៊េរីរបស់សាមសុងទទួលបានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក។ ពួកគេពិតជាមានការភ្ញាក់

ផ្អើលជាមួយ នឹងការច្នៃប្រឌិតថ្មីរបស់ ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ។

គេហទំព័ររបស់អាមេរិក CNNMoney ក៏បានបង្ហាញពីការស្ទង់មតិរបស់អតិថិជន ដែលនិយាយថាទូរស័ព្ទ ទាំងពីរសេ៊រីរបស់សាមសុង ពិតជាទូរស័ព្ទដ៏ល្អបំផុតហើយអតិថិជនគ្រប់គ្នា

ពិតជា មិនធ្លាប់បានប្រើប្រាស់ ទូរស័ព្ទប្រភេទនេះ ពីមុនមកនេាះឡើយ។ វាមានកាមេរ៉ាទំនើប ថ្មប្រើបានយូរ ប្រព័ន្ធដំណើរការលឿន ហើយមានអេក្រង់ ភ្លឺច្បាស់។ លក្ខណៈពិសេសរបស់

ទូរស័ព្ទ ដែលអាចបន្ថែមអង្គចងចាំនិងការពារទឹកជ្រាប បានធ្វើឲ្យទូរស័ព្ទមួយ នេះ កាន់តែត្រូវគេចាប់អារម្មណ៍កាន់តែខ្លាំង។ 

ទីភ្នាក់ងារព័ត៌មានរបស់អៀរឡង់ឈ្មេាះ RTE បានព័ណ៌នាថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេ ពីទូរស័ព្ទ S7 Edge នោះគឺរូបរាងដ៏អស្ចារ្យរបស់វា។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ វាជា

ទូរស័ព្ទដែលមានរូបរាងស្អាតជាងគេ នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ ដោយសារតែត្រូវបានផលិតពីកែវ និងលោហៈដែលមើលទៅមានភាពទាក់ ទាញបំផុត ហើយមើលទៅពិតជា

ទូរស័ព្ទកាលីបខ្ពស់។

ចំណែកឯគេហទំព័រ Yahoo Finance ដែលធ្វើការស្ទង់មតិរបស់អតិថិជន បានលើកឡើងថា សាមសុង Galaxy S7 ជាទូរស័ព្ទដែលអ្នកប្រើប្រាស់ បានឲ្យចំណាត់ថ្នាក់ខ្ពស់ជាងគេ

ដោយសារទូរស័ព្ទ នេះអាចការពារការជ្រាបទឹក ហើយថែមអង្គចងចាំបានទៀតផង។ អ្នកប្រើប្រាស់ឲ្យចំណាត់ថ្នាក់ ខ្ពស់បំផុតទៅលើថ្ម ដែលប្រើបានយូរក៏ដូចជា មុខងារផ្សេងៗទៀត

របស់ទូរស័ព្ទ ទាំងពីរនេះផងដែរ។ Samsung Galaxy S7 និង S7 edge មិិនត្រឹមតែជាទូរស័ព្ទ ដ៏ល្អបំផុតរបស់សាមសុងនេាះទេ តែទំនងជាទូរស័ព្ទដ៏ល្អបំផុតរបស់ពិភពលោក។

ដោយធ្វើការប្រៀបធៀបជាមួយទូរស័ព្ទផ្សេងដទៃទៀត គេហទំព័រ Trustedreview បានលើកឡើងថា ទូរស័ព្ទទាំងពីរស៊េរីនេះ ពិតជាទូរស័ព្ទដែលស្ទើរតែល្អឥតខ្ចេាះ ហើយធ្វើឲ្យទូរស័ព្ទ

របស់ក្រុមហ៊ុន ធំៗដូចជា LG G5, HTC One M10 សូម្បីតែ Apple iPhone 7 ពិបាកនឹងយកឈ្នះបានដោយងាយ។ វាមានរូបរាងឡូយអស្ចារ្យ ហើយធ្វើឲ្យសូម្បីតែ iPhone 6S Plus

ក៏មើលទៅហួសសម័យ និងគួរឲ្យ ធុញទ្រាន់។ លក្ខណៈពិសេសៗរបស់ទូរស័ព្ទទាំងពីរនេះក៏ បានធ្វើឲ្យគេហទំព័រ Business Insider ចាប់អារម្មណ៍ខ្លាំងផងដែរ ដោយបានលើកយក

នូវមុខងារ មួយចំនួនដែលសាមសុង Galaxy S អាចធ្វើបាន ប៉ុន្តែទូរស័ព្ទ iPhone មិនអាច ធ្វើបានដូចជា៖ ការការពារការជ្រាបទឹក ការសាកថ្មបានលឿន ការសាកថ្មដោយមិនប្រើខ្សែ

កាមេរ៉ា ច្បាស់និងអាចចាប់យករូបភាពបានលឿនជាង iPhone 6s សមត្ថភាពថតរូបនៅក្នុង កន្លែងងងឹតបានច្បាស់ល្អ អាចបន្ថែមអង្គចងចាំបាន សមត្ថភាពថ្មកាន់ តែខ្លាំងជាងមុន

ព្រមទាំងមុខងារ Always On Display ជាដើម។

នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះសាមសុងមានការផ្តល់ជូនបន្ថែម ជាច្រើនអតិថិជនដែលទិញទូរស័ព្ទសាមសុង Galaxy S7 ឬក៏ Galaxy S7 Edge ដូចជាការថែមជូននូវអង្គចងចាំទំហំ

៦៤ជីហ្កាបាយ សុីមCellcard ដែលមានទឹក ប្រាក់ 360 ដុល្លាអាមេរិក និងការបង់រំលស់គ្មានការប្រាក់ ជាមួយធនាគាឯកទេស អុីអន៕


Follow Me
Location

Visitor

My Social Channel