Ubuntu គឺជាប្រព័ន្ធប្រតិបត្តិការខ្សែស្រឡាយ Linux មួយដែរដែលមានមាតាបិតាជា Debian ដូចនេះការប្រើប្រាស់ និងឆ្អឹងខ្នងរបស់ Ubuntu គឺ Debian. Ubuntu
ចែកចេញជា២ប្រភេទគឺ Desktop និង Server, Ubuntu Desktop បានប្រើប្រាស់ Desktop Environtment ជា Unity ក្នុងពេលបច្ចុប្បន្ន ដែលពីមុនគឺ GNOME.
Ubuntu បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងជាមួយ Open Source Community ដ៏ធំរបស់ខ្លួនទូទាំងពិភពលោក. បច្ចុប្បន្ននេះ Ubuntu បាននាំមុខគេក្នុងចំណោម OS ខ្សែ
ស្រឡាយ Linux ទាំងអស់ដែលបានបង្កើតនូវ OS សម្រាប់ PC, Tablet និង Phone លើសពីនេះទៅទៀត Ubuntu ទទួលបានការពេញនិយមយ៉ាងខ្លាំង និងគាំទ្រ
នូវបច្ចេកវិទ្យា Hardware របស់ក្រុមហ៊ុនល្បីជាច្រើនដូចជា IBM, DELL និង HP ជាដើម. Ubuntu Desktop បានភ្ជាប់មកជាស្រេចនូវកម្មវិធីសំខាន់ៗមួយចំនួនធំ
បន្ទាប់ពីតម្លើងរួចដូចជា LibreOffice, Firefox, ThunderBird, Transmission និង Games ដូចជា Sudoku និង Chess ជាដើម. ក្រៅពីកម្មវិធីដ៏ដំបូរបែបដែល
ភ្ជាប់មកជាមួយនេះ Ubuntu ក៏បានគោលបំណងពង្រឹងនូវសុវត្ថិភាព OS របស់ខ្លួន ទាំង Desktop និង Server ព្រោះ Ubuntu បានចែក User ជា២ប្រភេទគឺ
Standard និង Administrator Account. រាល់ User ធម្មតារបស់ Ubuntu រាល់ពេលតម្លើងកម្មវិធីណាមួយ ឬប្រើប្រាស់កម្មវិធីណាដែលពាក់ព័ន្ធនឹង File System ឬ
System Service គឺតែងតែត្រូវការ Administrator Password ជានិច្ចដែលនេះជា សុវត្ថិភាពមួយដ៏ល្អ.
ទំហំឯកសារ: 1.14GB / 1.09GB
ទាញយក Ubuntu 15.10 (32Bit) នៅទីនេះ
ទាញយក Ubuntu 15.10 (64Bit) នៅទីនេះ